កីឡា
កម្ពុជា ត្រៀមបញ្ជូនកីឡា ១២ ប្រភេទ ទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមស៊ីហ្គេម ២០២៣
កីឡា ១២ ប្រភេទរបស់កម្ពុជា នឹងត្រូវចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ដោយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC)។

ការចាកចេញរបស់ក្រុមអត្តពលិកទាំង ១២ ប្រភេទកីឡា មានចំនួនសរុប ១៦១ នាក់ គឺនៅអំឡុងក្នុងខែសីហា ឆ្នាំ ២០២២ នេះតទៅ តាមរយៈគណៈកម្មាធិការជាតិ (CAMSOC) ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ខណៈដើមឡើយគម្រោងនេះ គ្រោងធ្វើកាលពីឆ្នាំ ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេល។ កីឡាសរុបចំនួន ១២ ប្រភេទរួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ៖«ដោយស្ថានភាពនៅប្រទេសចិនមានការធូរស្រាល ក្នុងការទទួលយកនូវកីឡាករ-កីឡាការិនី យើងចំនួន ១៦១ នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ពីឥលូវរហូតទៅដល់ស៊ីហ្គេម។ អ៊ីចឹង ១២ ប្រភេទកីឡាយើងបានរៀបចំអស់ហើយ យើងកំពុងតែរៀបចំធ្វើវីសាឲ្យហើយ ដើម្បីបញ្ជូនទៅ ហើយនឹងថ្នាក់ដឹកនាំបានបញ្ជូនគោលការណ៍ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយ ដើម្បីទទួលបាននូវគោលការណ៍ និងរៀបចំដំណើរចេញទៅក្នុងពេលឆាប់ៗខាងមុខនេះ»
«យើងធ្វើយ៉ាងណា បង្រួមពេលវេលាឲ្យបានឆាប់ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍គុណផលកីឡាទទួលបានក៏ឆាប់ដែរ អ៊ីចឹងពេលវេលាយើងខ្លីក្នុងការហ្វឹកហាត់ ក៏ប៉ុន្តែយើងនៅតែមើលឃើញនូវការរៀបចំរបស់យើង ជំរុញការរៀបចំឲ្យទាន់ពេលវេលា។ អ៊ីចឹងអ្វីដែលយើងរៀបចំសម្រាប់ហ្វឹកហាត់នៅក្រៅប្រទេស គឺមិនមែននៅតែចិនទេ ប៉ុន្តែទៅចិនពេលនេះគឺទ្រង់ទ្រាយធំ មនុស្សច្រើន ហើយច្រើនវិញ្ញាសា ច្រើនប្រភេទកីឡា មានទាំងប្រភេទកីឡាជាក្រុម មានទាំងប្រភេទកីឡាឯកត្តជនផងដែរ អ៊ីចឹងយើងត្រូវតែយកចិត្តទុកដាក់លើការថែទាំង លើការថែរក្សា»។ ប្រសាសន៍បន្ថែមឯកឧត្តមអគ្គលេខាធិការ។

សូមរំឮកថា ស៊ីហ្គេម ឆ្នាំ ២០២៣ គ្រោងនឹងធ្វើពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ដោយមានកីឡាចំនួន ៣៩ ប្រភេទ បូកកីឡាសម្ដែង ១ ប្រភេទ ត្រូវបានអនុម័តឱ្យប្រកួតជាផ្លូវការ និងមានកីឡាប្រមាណ ៥ ប្រភេទទៀតកំពុងស្ថិតក្នុងបញ្ជីបម្រុង៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ