កីឡា
កីឡាជាក្រុម៣ប្រភេទនេះ កម្ពុជាដាក់គោលដៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងស៊ីហ្គេម២០២៣
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានដាក់កីឡាចំនួន៣៩ប្រភេទ និងកីឡាសម្តែង១ប្រភេទដើម្បីឲ្យប្រកួតប្រជែងដណ្តើមមេដាយ ហើយតាមការគ្រោងទុកនឹងមានវិញ្ញាសាចន្លោះពី៥០០ទៅ៦០០។

សម្រាប់កីឡាទាំង៣៩ប្រភេទ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានដាក់សន្ទស្សន៍មេដាយរួចរាល់ហើយ។ ក្នុងចំណោមកីឡាទាំងអស់នោះ មាន៣៦ប្រភេទសុទ្ធតែដាក់គោលដៅមេដាយមាស ប៉ុន្តែមានកីឡាក្រុម៣ប្រភេទដាក់គោលដៅឡើងឲ្យដល់វគ្គផ្តាច់ព្រ័ត្រដែលមានន័យថា បើឈ្នះវគ្គផ្តាច់ព្រ័ត្របានមេដាយមាស ។ កីឡាទាំង៣ប្រភេទនោះគឺ បាល់បោះ បាល់ទះ និងបាល់ទាត់។
បាល់បោះ
- ស៊ីហ្គេម ឆ្នាំ២០១៩៖ ក្រុមបាល់បោះកម្ពុជា លេង៣ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចាញ់ទាំង៣ប្រកួតគឺចាញ់ថៃ ៦៨-៨៣, ចាញ់ម៉ាឡេស៊ី ៦៤-១០០ និងចាញ់ឥណ្ឌូនេស៊ី ៧១-១០០។ យ៉ាងណា ការប្រកួតយកចំណាត់ថ្នាក់លេខ៧ ក្រុមបាល់បោះកម្ពុជាបានឈ្នះមីយ៉ាន់ម៉ា ១១០-៩២។
- ស៊ីហ្គេម ឆ្នាំ២០២២៖ ក្រុមបាល់បោះកម្ពុជាប្រកួតក្នុងពូល៦ប្រកួតគឺចាញ់ទាំងអស់។ ចាញ់វៀតណាម ៥៥-៧៦, ចាញ់ហ្វីលីពីន ៣២-១០០, ចាញ់ម៉ាឡេស៊ី ៤១-៦២, ចាញ់ឥណ្ឌូនេស៊ី ៤៤-៩៤, ចាញ់ថៃ ៣៧-១០៥ និង ចាញ់សិង្ហបុរី ៦២-៨១។
បាល់ទះ
- ស៊ីហ្គេម ឆ្នាំ២០១៩៖ ក្រុមបាល់ទះកម្ពុជា បានឈ្នះ១ប្រកួត និងចាញ់៣ប្រកួត។ វគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានចាញ់ហ្វីលីពីន ០សិត៣, ចាញ់ឥណ្ឌូនេស៊ី ០សិត៣ និងឈ្នះវៀតណាម ៣សិត២។ ប្រកួតយកចំណាត់ថ្នាក់លេខ៥ កម្ពុជាបានចាញ់វៀតណាម ៣សិត០ ដូច្នេះក្រុមបាល់ទះកម្ពុជាបានចំណាត់ថ្នាក់លេខ៦ ខណៈសិង្ហបុរីចំណាត់ថ្នាក់បាតតារាងលេខ៧។
- ស៊ីហ្គេម ឆ្នាំ២០២២៖ បាល់ទះកម្ពុជាធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅស៊ីហ្គេម។ វគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានឈ្នះហ្វីលីពីន ៣សិត១ និងចាញ់ថៃ ២សិត៣។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាចាញ់ឥណ្ឌូនេស៊ី ១សិត៣ ប៉ុន្តែវគ្គដណ្តើមមេដាយ ក្រុមកម្ពុជាបានឈ្នះថៃ ៣សិត២ដើម្បីទទួលបានមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

បាលទាត់
- ស៊ីហ្គេមឆ្នាំ២០១៩៖ ក្រុម U22 កម្ពុជាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង បន្ទាប់ពី៤ប្រកួតក្នុងពូល ឈ្នះ២ ស្មើ១ និងចាញ់១ គឺ ឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើហ្វីលីពីន ១-១ និងចាញ់ មីយ៉ាន់ម៉ា ២-១។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់វៀតណាម ០-៤ និងប្រកួតដណ្តើមយកមេដាយសំរឹទ្ធចាញ់មីយ៉ាន់ម៉ា ដោយទាត់ប៉េណាល់ទី ៤-៥ ក្រោយស្មើគ្នា ២-២។
- ស៊ីហ្គេម ឆ្នាំ២០២២៖ ក្រុម U23 កម្ពុជាមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ក្រោយ៤ប្រកួតក្នុងពូល ឈ្នះ១ ស្មើ១ និងចាញ់២ គឺ ឈ្នះឡាវ ៤-១, ស្មើម៉ាឡេស៊ី ២-២, ចាញ់ថៃ ០-៥ និងចាញ់សិង្ហបុរី ០-១។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


