Connect with us

កីឡា

រូប​ភាព​​​ញាក់​សាច់! ធន់​ ផានិត​ ទាត់​​ផ្ទួន​ៗ​​​ដូចម៉ាស៊ីន​​ដេរ​ ផ្តួល​ រ៉ាក់ថែ​ ទឹក​​ទី​២

បានផុស

នៅ

ជើង​ខ្លាំង​គុន​ខ្មែរ​ ធន់ ផានិត បាន​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ប្រើ​រន្ទះ​ជើង​ទាត់​ផ្ទួន​ៗ​ផ្តួល​កីឡាករ​ថៃ រ៉ាក់ថែ ស៊ីតអាចានបៀរ ឲ្យ​ដើរ​លែង​រួច​ក្នុង​ទឹក​ទី​២​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ ជើងឯកខ្មែរក្រវ៉ាត់ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា​ម្សិល​មិញ​នេះ​នៅ​សង្វៀន​បាយ័នស្ទឹងមាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រាន់​តែ​ស្នួរ​ជួងបន្លឺ​ឡើង​​ភ្លាម អ្នក​លេង​គុន​ខ្មែរ ធន់ ផានិត ចាប់​ផ្តើម​ចូល​វ៉ៃ​សម្រុក​​ខ្លាំង​តែ​ម្តង​ដោយ​គ្មាន​ស្ទាប​ស្ទង់ ឬ​សន្សំ​កម្លាំង​ទុក​ឡើយ។ រូប​គេ​ចូល​ទាត់​ៗ​យក ដោយ​ផ្តោត​សំខាន់​លើ​ជើង​ក្រោម ប៉ុន្តែ​មើល​ទៅ​កីឡាករ​ថៃ រ៉ាក់ថែ ដែល​ធ្លាប់​ផ្តួល​​ ជ័រ ពៅ ឲ្យ​សន្លប់​តាម​រយៈ​រន្ទះ​ជើង​ដែរ​នោះ​ក៏​មិន​ចុះ​ញម​ ឬ​ដើរ​ថយ​ក្រោយ​ឡើយ។ ផ្ទុយ​ទៅ​វិញ រូប​គេ​ឈរ​តតាំង​ជា​មួយ ធន់ ផានិត យ៉ាង​រឹង​មាំ ហើយ​ប្តូរ​រន្ទះ​ជើង និង​កណ្តាប់​ដៃ​គូ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

យ៉ាង​ណា ធន់ ផានិត មិន​រា​រែក​ក្នុង​ការ​ដើរ​ចូល​វ៉ៃ​សម្រុក និង​ទាត់​សន្ធាប់​ឡើយ​ដែល​បាន​ក្លាយ​ជា​សមរភូមិ​​ដ៏​ជក់​ចិត្ត​ដិត​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ។ ការ​ទាត់​ចូល​ផ្ទួន​ៗ​​លើ​ផ្នែក​ក្រោម​រាប់​សិប​ជើង​ពិត​ជា​​ទទួល​បាន​លទ្ធផល​​ល្អ​មែន។ ទី​បំផុត រ៉ាក់ថែ ដួល​ដើរ​លែង​រួច​ត្រឹម​ពាក់​កណ្តាល​ទឹក​ទី​២​ដោយ​សារ​ខូច​ជើង។

ជ័យជម្នះ​ក្នុង​ទឹក​ទី​២​នេះ​ផ្តល់​ឲ្យ ធន់ ផានិត ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​មិត្ត​រួម​ជាតិ ពេជ្រ សម្បត្តិ ខណៈ កីឡាករ​ថៃ ផាត់ថាណា ស៊ីតអាចានវីន ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជួប​មិត្ត​រួម​ជាតិ​គឺ ទួនប៉េ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​គុន​ខ្មែរ ផាន់ ផាន់ណាត់ កាល​ពី​ល្ងាច​មិញ​ដែរ។

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • កីឡាករ​កម្ពុជា ពេជ្រ សម្បត្តិ vs កីឡាករ​កម្ពុជា ធន់ ផានិត
  • កីឡាករ​ថៃ ទួនប៉េ vs កីឡាករ​ថៃ ផាត់ថាណា

ពិន្ទុ​​ពូល​ខ្មែរ (A)

  • ពេជ្រ សម្បត្តិ មាន​​១០​ពិន្ទុ (​៤​​​ប្រកួត) ចាញ់​ ទួនប៉េ, ឈ្នះ រ៉ាថែ, ​ឈ្នះ ផាត់ថាណា និង​ឈ្នះ ផេតម៉េតម៉ៃ
  • ធន់ ផានិត មាន​១០​ពិន្ទុ (៤​ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ, ​ឈ្នះ ទួនប៉េ និង​ឈ្នះ រ៉ាក់ថែ
  • ជ័រ ពៅ មាន​​៦​​​ពិន្ទុ (៤​​ប្រកួត) ឈ្នះ​ផេតម៉េតម៉ៃ, ចាញ់​ ផាត់ថាណា, ចាញ់ រ៉ាថែ និង​ចាញ់ ទួនប៉េ (​ធ្លាក់)
  • ផាន ផាន់ណាត់ មាន​៦​ពិន្ទុ (​៤​ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ, ​ឈ្នះ ផេតម៉េតម៉ៃ និង​ចាញ់ ផាត់ថាណា (ធ្លាក់)

ពិន្ទុ​​ពូល​ថៃ (B)

  • ទួនប៉េ  មាន​​១០​​ពិន្ទុ (៤​​ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់, ​ចាញ់ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
  • ផាត់ថាណា មាន​១០​​ពិន្ទុ (៤​​​ប្រកួត) ឈ្នះ ធន់ ផានិត, ​ឈ្នះ ជ័រ ពៅ, ​ចាញ់ ពេជ្រ សម្បត្តិ និង​ឈ្នះ ផាន ផាន់ណាត់​​
  • រ៉ាក់ថែ មាន​៨​​ពិន្ទុ (៤​​​ប្រកួត) ឈ្នះ ផាន ផាន់ណាត់, ​ចាញ់ ពេជ្រ សម្បត្តិ, ​ឈ្នះ ជ័រ ពៅ និង ចាញ់ ធន់ ផានិត​ (​ធ្លាក់)
  • ផេតម៉េតម៉ៃ មាន​៤​​ពិន្ទុ (​៤​​ប្រកួត)​ ចាញ់ ធន់ ផានិត, ចាញ់​ ជ័រ ពៅ, ​ចាញ់ ផាន ផាន់ណាត់ និង​ចាញ់ ពេជ្រ សម្បត្តិ (ធ្លាក់)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២០ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម