កីឡា
ពិធីបើក-បិទកីឡាជាតិលើកទី៣ ជាតេស្តសាកល្បងសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
ពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺជាការសាកល្បងដ៏សំខាន់ ដើម្បីពិនិត្យ វាយតម្លៃ និងកែតម្រូវ សម្រាប់ត្រៀមដំណើរឆ្ពោះទៅរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈការប្រកួតកីឡានេះ នឹងត្រូវរៀបចំនាចុងខែវិច្ឆិកាខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) មានប្រសាសន៍ថា ការរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយនឹងមានការរៀបចំមហាជនចូលរួមទស្សនា ទៅតាមច្រកចេញ-ចូល ដែលគណៈកម្មការរបស់ CAMSOC បានរៀបចំសាកល្បង ដូចទៅនឹងការរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ។
លោកបញ្ជាក់ថា «ពិធីបើក-បិទកីឡាជាតិនេះ គឺជាការសាកល្បងចរន្ដនៃភ្ញៀវ សាកល្បងនៃការរៀបចំទីតាំងអ្នកចូលរួម សាកល្បងក្នុងការរក្សានូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗ និងសាកល្បងការសម្ដែងតូចមួយ។ ការសាកល្បងទាំងអស់នេះ គឺជាការសាកល្បងឲ្យយន្ដការនៃប្រព័ន្ធទាំងអស់ដើរ បើមានខ្វះខាតអ្វី មានចំណុចណាឆ្គង ឬពេលអនុវត្តទៅ ចំណុចណាធ្វើត្រូវ យើងរក្សាទុក ហើយចំណុចណាធ្វើខុស ឬមិនទាន់ត្រូវ គឺយើងនឹងកែប្រែ និងរៀបចំឲ្យហើយ រហូតដល់ស៊ីហ្គេម យើងរៀបចំពិធីបើក-បិទ ឲ្យកាត់បន្ថយភាពខុសឆ្គងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន»។
ព្រឹត្តិការណ៍កីឡាជាតិ បានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកលកូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន ២លើក កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨។ ដោយមើលឃើញ ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះឡើងវិញ តាមទម្រង់ស៊ីហ្គេម ដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។
តាមគម្រោងដើមឡើយ ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលាន៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្មីៗកន្លងទៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


