Connect with us

កីឡា

លោក​ វ៉ាត់​ ចំរើន​ វិស័យ​កីឡា​ក្រៅ​ពី​ជួយ​កិត្យានុភាព​ជាតិ​ហើយ​នោះ​មួយ​ផ្នែក​ក៏​បាន​ជួយ​ដល់​សេចកិច្ច​សង្គម

បានផុស

នៅ

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ជាតិ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថា​វិស័យ​កីឡា​ក្រៅ​ពី​ផ្ដល់​សុភាព​សាធារណៈ​កិត្យានុភាព​ជាតិ​ហើយ​នោះ ​មួយ​ផ្នែក​ទៀត​ក៏​បានចូលរួម​ជួយ​ដល់​សេចកិច្ច​សង្គម​ជាតិ​ផង​ដែរ​តាម​រយៈ​ការចូលរួម​កន្លងមក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ាត់​ ចំរើន​

ថ្លែង​នៅ​ទីស្នាក់ការ​ NOCC​ លោក​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ វិស័យ​កីឡា​មិន​ត្រឹម​តែ​លើក​កិត្យានុភាព​មុខមាត់​ប្រទេស​ជាតិ​នោះ​ទេ​ ពោល​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​សេចកិច្ច​ក្នុង​ប្រព័ន្ធ​ផង​ និង​ក្រៅ​ប្រព័ន្ធ​ផង។​ ក្នុង​ព្រឹត្តិការណ៍​ធំ​ម្ដងៗ​បាន​ស្រូប​ទាញ​អ្នក​ចូលរួម​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ឯ​ណោះ។​

ថ្នាក់ដឹកនាំ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ដូច​បាន​មើល​ឃើញ​អីចឹង​ដែរ​រាល់​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡាផ្សេងៗ​នោះ​គឺ​ទាក់ទង​ទៅ​ហ្នឹង​ខាង​ធុរកិច្ច​ ទាក់​ទង​ខាង​ផ្នែក​ទេសចរណ៍​ និង​អាជីវកម្ម​ផង​ដែរ។​ ហេតុ​នេះ​ហើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បន្ត​ខំប្រឹង​ធ្វើ​យុទ្ធសាស្ត្រ​ និងជំរុញ​ដល់​ការ​អនុវត្តន៍​សុខភាព​សាធារណៈ​នេះ​ឲ្យ​បានកាន់តែ​ច្រើន​ថែម​ទៀត។​

ព្រឹត្តិការណ៍​កីឡាកន្លងទៅ

បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ចលនា​កីឡា​នៅ​កម្ពុជា​មាន​ការ​ផុលផុស​ខ្លាំង​ និង​មាន​សាធារណៈ​ជន​ចាប់​អារម្មណ៍​លេង​ច្រើន​តែ​ម្ដង​ពិសេស​នៅ​រាជធានីភ្នំពេញ។​ ព្រឹត្តិការណ៍​កីឡា​តូច-ធំ​ មាន​អ្នក​ចូលរួម​ច្រើន​ទៅ​ៗ​ពិសេស​ទិវា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​មាន​រហូត​ដល់​ ១៥០០០នាក់​ឯ​ណោះ៕​

លោក​ វ៉ាត់​ ចំរើន​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម