Connect with us

កីឡា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ឆ្នាំនេះអត្តពលិក​ជាង​ ៦០០នាក់​នឹង​ចូល​ជំរំ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​ធំៗ​

បានផុស

នៅ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ វ៉ាត់​ ចំរើន​ ថា​ឆ្នាំ​នេះ​អត្ពពលិក​ទាំង​ឈុត​ធំ​ និង​ថ្នាល​​ ជាង​ ៦០០នាក់​នឹង​ត្រូវ​ចូល​ជំរំ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​ធំៗ​ពិសេស​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ នៅ​ទីក្រុង​ Aichi-Nagoya ឯ​ប្រទេស​ជប៉ុន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ

លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​លើក​ឡើង​ថា​ តាម​ការងារ​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ត្រូវ​ប្រមូល​ផ្ដុំ​ក្រុម​ជម្រើស​ជាតិ​ជា​រៀងរាល់​ឆ្នាំ។​ តាម​គោលការណ៍​របស់​ក្រសួង​នៅ​ឆ្នាំ​នេះ​ការ​ប្រមូលផ្ដុំ​នឹង​ចាប់​ផ្ដើម​ពី​ដើម​ខែ​មេសា​នេះ​រហូត​ដល់​ចុង​ខែ​តុលា​ ឆ្នាំ​២០២៦​ ខាង​មុខ។​

លោក វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការក្រសួងអប់រំ

ការ​ប្រមូល​ផ្ដុំ​នេះ​ផង​ដែរ​គឺ​ក្រុម​ជម្រើស​ជាតិ​ត្រូវ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​ លើក​ទី២០​ នៅ​ទីក្រុង​ Aichi-Nagoya ឯ​ប្រទេស​ជប៉ុន។​ លើស​ពី​នេះ​ក៏​មាន​ការ​ប្រកួត​ផ្សេង​ទៀត​ដែរ​ដូច​ជា​ Beach Games Indoor Games​ និង​ការ​ប្រកួត​របស់​សហព័ន្ធ​ផង​ដែរ។​ ដូច្នេះ​ការ​ប្រកួត​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ផែនការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ការ​យក​ចិត្ត​ទុកដាក់ខ្ពស់។​

រូបភាព​តំណាង​

បញ្ជាក់​ផង​ដែរ​ថា​ ការ​លើក​ឡើង​របស់​លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នេះក្នុងកិច្ចប្រជុំ​ត្រៀម​ការ​ប្រមូល​ផ្ដុំ​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ ប៉ុន​ សុខ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កីឡា​ ប្រធាន​ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ និង​បណ្ដា​សហព័ន្ធ​ជាតិ​ផង​ដែរ៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម