Connect with us

កីឡា

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ អាណត្តិ​ថ្មី​នេះ​យុទ្ធនាការ​ឆ្ពោះ​ទៅ​កីឡាអូឡាំពិក​នៅ​ LA​ ជា​កត្តា​ចាំបាច់​បំផុត​

បានផុស

នៅ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ទិសដៅ​សំខាន់​ការងារនៅ​អាណត្តិ​ថ្មី​ទី៩​ ឆ្នាំ​២០២៦-២០៣០​ នេះ​គឺ​ផែនការ​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​រក​ជើង​ខ្លាំង​ឆ្ពោះ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ នៅ​សហរដ្ឋអាមេរិក​ ឆ្នាំ​២០២៨​ ខាង​មុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​មហាសន្និបាត​ម្សិលមិញ

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ថ្លែង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​កាល​ពី​ម្សិលមិញ​នេះ​ថា​ ផែនការ​សំខាន់​ និង​ជា​យុទ្ធនាការ​ដែល​គ្រប់​គ្នា​ចាំបាច់​ចូលរួម​នោះ​គឺ​ការ​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​បង្កើត​វីរបុរស​ដណ្ដើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡាអាំពិក​នៅ​សហរដ្ឋអាមេរិក​ ឆ្នាំ​២០២៨​ ឬ​ឆ្នាំ​២០៣២​ នៅ​អូស្ត្រាលី​ជា​ដើម។​

លោក​ ថោង​ ខុន​

ថ្នាក់​ដឹកនាំ​កំពូល​ផ្នែក​កីឡា​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​កម្រិត​កីឡា​អូឡាំពិក​គឺ​មាន​លក្ខណៈ​ខ្ពស់​ និង​លំបាក​ខ្លាំង​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង។​ កន្លង​ទៅ​ចំពោះ​ប្រទេស​កម្ពុជា​មាន​តែ​អតីត​កីឡា​ការិនី​ ស៊ន​ ស៊ីវម៉ី​ ប៉ុណ្ណោះ​ទេ​ដែល​អាច​ប្រកួត​ជាប់​វគ្គ​ជម្រុះ​បាន​ចូលរួម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ ឆ្នាំ​២០១៦​ នៅ​ឯ​ប្រទេស​ប្រេស៊ីល។​ ក្រៅ​ពី​នោះ​មិន​ដែល​មាន​ប្រភេទ​កីឡា​ណា​អាច​ឆ្លងកាត់​វគ្គ​ជម្រុះ​បាន​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​កម្រិត​ខ្ពស់មួយ​នេះ​ណាស់។​

ទិដ្ឋភាព​មហាសន្និបាត​ម្សិលមិញ

ដូច្នេះ​ហើយ​នៅ​អាណត្តិ​ទី៩​ របស់​ NOCC​ នេះ​គឺ​បាន​បង្កើត​នូវ​យុទ្ធនាការ​សំខាន់​នោះ​គឺ​បង្កើត​ធនធាន​ដែល​ជា​កីឡាករ​ កីឡា​ការិនី​ នៃ​សហព័ន្ធ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ជ្រើសរើស​ទៅ​ប្រកួត​នៅ​អាមេរិក​នេះ​តាម​រយៈ​ផែនការ​ច្បាស់លាស់​ដូច​ជា​ឧបត្ថម្ភ​លើ​ការ​បោះជំរំ​ហ្វឹកហាត់​កម្រិត​ខ្ពស់​តាម​បែប​ស្ដង់ដា​អូឡាំពិក។​ ផែនការ​រក​ថវិកា​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​ និង​ការ​ជំរុញ​គ្រប់បែប​យ៉ាង​ទៅ​លើ​​ក្រុម​កីឡាករ​ កីឡាការិនី​ នៃ​បណ្ដា​កីឡា​ដែល​ជម្រើស​រើស​នេះ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សមត្ថភាព​កើន​ឡើង។​ ការ​ជំរុញ​នេះ​ដើម្បី​ឲ្យ​អត្តពលិក​មាន​សមត្ថភាព​ប្រកួត​ជាប់​វគ្គ​ជម្រុះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឈាន​ទៅ​រក​ឱកាស​ឈ្នះ​មេដាយ​ជា​លើក​ដំបូង​ជូន​កម្ពុជា។​ នេះ​​ហើយ​ជា​ផែនការ​សំខាន់​ និង​ចាំបាច់​ក្នុង​អាណត្តិ​តទៅ​នេះ​ ព្រោះ​ជា​រឿង​លំបាក​មួយ​ចំពោះ​ការ​ដណ្ដើម​មេដាយ​ជា​ប្រវត្តិសាស្ត្រ​នៅ​កីឡា​អូឡាំពិក​ជូន​ប្រទេស​កម្ពុជា។​

លោក​ វ៉ាត់​ ចំរើន​

បញ្ជាក់​ដែរ​ថា​ កាល​រសៀល​ថ្ងៃ​ទី១៩​ ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៨​ និង​លើក​ទិសដៅ​ការងារ​បន្ត​អាណត្តិ​ទី៩​ ឆ្នាំ​២០២៦ ដល់​ ២០៣០។​ ក្នុង​មហាសន្និបាត​នោះ​គឺ​លោក​ ថោង​ ខុន​ បន្ត​ជា​ប្រធាន​ NOCC​ លោក​ វ៉ាត់​ ចំរើន​ បន្ត​ជា​អគ្គលេខាធិការ។​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​ ឆ្នាំ​២០២៨​ នឹង​ធ្វើ​ឡើង​នៅ​ឯ​សហរដ្ឋអាមេរិក។​ កម្ពុជា​ក៏​នឹង​ទៅ​ចូលរួម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ខ្ពស់​នេះ​ផង​ដែរ៕​

ទិដ្ឋភាព​មហាសន្និបាត​ម្សិលមិញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម