កីឡា
នេះជាទិសដៅសំខាន់ៗទាំង ៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវអនុវត្តន៍ពីឆ្នាំ២០២៦ ដល់ ២០៣០
បន្ទាប់ពីបោះឆ្នោតរកឃើញថ្នាក់ដឹកនាំកំពូលៗ និងសមាជិកគណៈកម្មាធិការប្រតិបត្តិក្នុងមហាសន្និបាត NOCC ហើយនោះអគ្គលេខាធិការ លោក វ៉ាត់ ចំរើន បានលើកទិសដៅការងារសំខាន់ៗចំនួន ៦ បន្តដឹកនាំ និងជំរុញអភិវឌ្ឍន៍ចលនាកីឡាអូឡាំពិក អាណត្តិថ្មីទី៩ ឆ្នាំ២០២៦ ដល់ ២០៣០។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
ទិសដៅការងារសំខាន់ៗចំនួន ៦ នោះរួមមាន៖
ទី១ ពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំប្រកបដោយអភិបាលកិច្ចល្អតាមស្ដង់ដាវាយតម្លៃរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ «IOC» លើគ្រប់ភាគីពាក់ព័ន្ធ។
ទី២ ជំរុញការអភិវឌ្ឍន៍មូលធនមនុស្សជំនាញពិសេសមន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករកម្រិតខ្ពស់ តាមរយៈការចូលរួមសិក្សាស្រាវជ្រាវ និងវគ្គបណ្ដុះបណ្ដាល និងការហាត់ហ្វឹកហ្វឺនប្រកបដោយគុណភាពទាំងក្នុង និងក្រៅប្រទេស ជាមួយគ្រូបង្វឹកមានគុណវុឌ្ឍិខ្ពស់ និងបរិយាកាសហ្វឹកហាត់ល្អ។
ទី៣ បង្កើតឧស្សាហកម្មកីឡាឲ្យចេញជាសកម្មភាពជាក់ស្ដែង ដើម្បីកៀរគរចំណូលដូចជា «គម្រោងស្វែងរកមូលនិធិអូឡាំពិក L.A ២០២៨ » និងអូឡាំពិក ២០៣២ នៅប្រទេសអូស្ត្រាលី។
ទី៤ រៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា «ICT» គ្រប់គ្រងព័ត៌មានកីឡាករឆ្នើម កីឡាករជយលាភីក្នុង Games និងប្រព័ន្ធ KPI វាយតម្លៃសហព័ន្ធកីឡាជាតិ។
ទី៥ ត្រៀមគ្រប់លក្ខណៈសម្បត្តិមុនព្រឹត្តិការណ៍ប្រកួត «AYG» លើកទី៥ ឆ្នាំ២០៣១ និងជួយរៀបចំ «AYPG» លើកទី៦ ឆ្នាំ២០២៩។
ទី៦ ពង្រឹងការលើកកម្ពស់ទស្សនវិជ្ជាអូឡាំពិកនៅកម្ពុជា និងបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» របស់រាជរដ្ឋាពិបាល។

រូបភាព Olympic Cambodia
បញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងលើកទិសដៅការងារបន្តអាណត្តិទី៩ ឆ្នាំ២០២៦ ដល់ ២០៣០។ មហាសន្និបាតបញ្ចប់អាណត្តិនោះគឺត្រូវធ្វើការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីដើម្បីបន្តដំណើរអភិវឌ្ឍន៍ចលនាកីឡាអូឡាំពិកកម្ពុជាតទៅទៀត។ លោក ថោង ខុន បន្តជាប្រធាន លោក វ៉ាត់ ចំរើន បន្តជាអគ្គលេខាធិការ ស្របពេលអគ្គលេខាធិការរង និងសមាជិកមួយចំនួនត្រូវបានផ្លាស់ប្ដូរ៕

សមាសភាពថ្នាក់ដឹកនាំ NOCC អាណត្តិទី៩
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


