Connect with us

កីឡា

រកឃើញកីឡាករទី១ រកបាន Hat-trick នៅ World Cup 2022

បានផុស

នៅ

ទីបំផុត ព្រឹត្តិការណ៍ World Cup ២០២២ មានអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត (Hat-Trick) ហើយ នោះគឺខ្សែប្រយុទ្ធព័រទុយហ្គាល់ Gonçalo Ramos។

កីឡាករ Gonçalo Ramos
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យប់មិញនេះ Ramos រកបាន៣គ្រាប់ ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមបញ្ចខែល បំបាក់នាឡិកាស្វីស ដោយលទ្ធផល ៦-១។

៣គ្រាប់របស់​ Ramos រកបាននៅនាទីទី១៧, ៥១ និង៦៧ ខណៈ៣គ្រាប់ទៀតរបស់ព័រទុយហ្គាល់ រកបានដោយ Pepe នៅនាទីទី៣៣, Raphaël Guerreiro នាទី៥៥ និង Rafael Leão នាទី៩០+២។

ព័រទុយហ្គាល់នឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ ប៉ះម៉ារ៉ុក ដែលឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី កាត់សេចក្តីកាលពីយប់មិញនេះដែរ។

គួរបញ្ជាក់ថា ក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោកឆ្នាំ២០២២ នៅកាតា មាន៖

  • ម៉ោង១០យប់ ថ្ងៃ៩ខែធ្នូ ប្រេស៊ីល ប៉ះ ក្រូអាត 
  • ម៉ោង២រំលងអធ្រាត្រ ថ្ងៃ៩ឈានចូលថ្ងៃ១០ខែធ្នូ ហូឡង់ ប៉ះ អាហ្សង់ទីន
  • ម៉ោង១០យប់ ថ្ងៃ១០ខែធ្នូ ម៉ារ៉ុក ប៉ះ ព័រទុយហ្គាល់ 
  • ម៉ោង២រំលងអធ្រាត្រ ថ្ងៃ១០ឈានចូលថ្ងៃ១១ខែធ្នូ អង់គ្លេស ប៉ះ បារាំង

អត្ថបទ៖ Vann Vann

ចុចអាន៖ Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម