កីឡា
អ្នកលេងគុនខ្មែរ៧នាក់នេះធ្វើឲ្យកក្រើកសង្វៀនប្រដាល់ថៃ
កីឡាករប្រដាល់ថៃជាច្រើននាក់បានមកអង្រួនសង្វៀនប្រដាល់គុនខ្មែរនៅរាជធានីភ្នំពេញ ហើយមានកីឡាករថៃជាច្រើនបានយកខ្សែក្រវាត់ និងប្រាក់រង្វាន់ស្រុកខ្មែរទៅប្រទេសថៃវិញ។
យ៉ាងណា ក៏មានកីឡាករប្រដាល់គុនខ្មែរមួយចំនួនបានធ្វើឲ្យកក្រើកសង្វៀនប្រទេសថៃដែរទាំងសង្វៀនតូច និងធំ។ កីឡាករខ្មែរមួយចំនួនបានឈ្នះខ្សែក្រវាត់ ទទួលបានប្រាក់រង្វាន់ ហើយកីឡាករខ្លះមិនទាន់បានខ្សែក្រវាត់ ប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្រថៃភ្លឺភ្នែក។
ដោយមិននិយាយដល់ជំនាន់លោក អេ ភូថង, នួន ភិរម្យ ឬក្រាស សម្ភស្ស កម្ពុជាថ្មីសូម្បីលើកយកកីឡាករជំនាន់ក្រោយ៧រូបដែលបានធ្វើឲ្យកក្រើកសង្វៀននៅប្រទេសថៃ។
- ធឿន ធារ៉ា៖ អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបានធ្វើឲ្យកក្រើកសង្វៀនថៃយូរដែរហើយមុនពេលមកប្រកបអាជីពនៅខ្មែរដូចជានៅសង្វៀន Max Mauy Thai ជាដើម ប៉ុន្តែអ្វីដែលអ្នកគាំទ្រពេញចិត្តបំផុតគឺចុងក្រោយនេះ រូបគេបានឈ្នះខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃដែលបានក្លាយជាកីឡាករខ្មែរដំបូងគេបង្អស់ឈ្នះខ្សែក្រវាត់ និងពានរង្វាន់ទាំងពីរនេះ។

- កែវ រំចង់៖ កីឡាករមកពីខេត្តបាត់ដំបូងរូបនេះបានធ្វើឲ្យអ្នកគាំទ្រថៃចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលរូបគេបង្កព្យុះភ្លៀងនៅសង្វៀន Thai Fight តាមរយៈការប្រកួតដ៏ទាក់ទាញក្នុងការយកឈ្នះម្ចាស់ផ្ទះថៃ Iquezang។

- មឿន សុខហ៊ុច៖ អ្នកប្រដាល់គុនខ្មែររូបនេះមិនសូវបានចេញទៅប្រកួតច្រើនទេនៅប្រទេសថៃ ប៉ុន្តែការប្រកួតប៉ុន្មានដងនៅសង្វៀន Max Mauy Thai បានធ្វើឲ្យអ្នកគាំទ្រថៃចាប់អារម្មណ៍ច្រើន។ រូបគេបានឈ្នះខ្សែក្រវាត់ប្រាក់ Max Mauy Thai និងឈានដល់ការប្រកួតខ្សែក្រវាត់មាស ប៉ុន្តែចាញ់។ យ៉ាងណា រូបគេជាអ្នកបង្កព្យុះភ្លៀងម្នាក់នៅសង្វៀនថៃនាពេលនោះ។

- ចាន់ ណា៖ អ្នកប្រដាល់គុនខ្មែររូបនេះកំពុងប្រឡូកក្នុងអាជីពប្រដាល់នៅប្រទេសថៃ ហើយរូបគេក៏ជាកីឡាករល្បីម្នាក់ដែរ។ រូបជាកីឡាករខ្មែរទី២ដែលបានឈ្នះខ្សែក្រវាត់ Max Mauy Thai បន្ទាប់ពី មឿន សុខហ៊ុច។

- សុខ ធី៖ កីឡាកររូបនេះត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈការឡើងសង្វៀននៅប្រទេសថៃមុនពេលបោះជំហានមកប្រកួតនៅខ្មែរ។ សម័យនោះ សុខ ធី ជាកីឡាករខ្មែរម្នាក់ដែលត្រូវបានអ្នកគាំទ្រថៃចាប់អារម្មណ៍ ហើយជាកីឡាករដំបូងគេត្រូវបានដឹងថា បានប្រកួតនៅសង្វៀនល្បី Rajadamnern ដែលថៃចាត់ទុកជាសង្វៀនលំដាប់ពិភពលោករបស់ខ្លួន។

- ម៉ឺន មេឃា៖ សម័យក្រោយនេះ គឺ ម៉ឺន មេឃា មិនទាន់ស្គាល់ខ្សែក្រវាត់នៅថៃទេ ប៉ុន្តែការប្រកួតទទួលបានជ័យជម្នះមួយរយៈពេលចុងក្រោយនេះនៅថៃបានធ្វើឲ្យអ្នកគាំទ្រ និងម្ចាស់កម្មវិធីចាប់អារម្មណ៍យ៉ាងខ្លាំង។

- អេ អាំម៉ាភូថង៖ មិនត្រឹមតែ ម៉ឺន មេឃា ប៉ុណ្ណោះទេ ប៉ុន្តែប្អូនប្រុសបង្កើតរបស់ខ្លួនគឺកីឡាករវ័យក្មេង អេ អាំម៉ារីនភូថង ក៏កំពុងត្រូវបានម្ចាស់កម្មវិធីប្រដាល់ថៃចាប់អារម្មណ៍ខ្លាំងដែរ។ រូបគេបានប្រកួតឈ្នះជើងខ្លាំងថៃជាច្រើន ហើយចុងក្រោយស្មើពិន្ទុកីឡាករថៃ Nabil នៅសង្វៀន Rajadamnern។

នៅមានកីឡាករកម្ពុជាជាច្រើននាក់ទៀតដែលបានប្រកួតនៅប្រទេសថៃដូចជា សេន ប៊ុនថេន, កូននាគ វង្ស ណយ, អ៊ុង វីរៈ, ពេជ្រ សីហា, ផល សោភ័ណ្ឌ, ឃីម បូរ៉ា, ឃឹម ឌីម៉ា, សែន រ៉ាឌី និងកីឡាករវ័យក្មេង គោមរៈ ចាន់រាជ ជាដើម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ