កីឡា
ការរត់ភ្លើងគប់ ស៊ីហ្គេម២០២៣ បានចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម
ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល និងប្រជាជនវៀតណាម មុនពេលការត់ភ្លើងគប់កីឡានេះ នឹងត្រូវបន្តដង្ហែនៅប្រទេសផ្សេងៗទៀត ក្នុងអាស៊ីអាគ្នេយ៍។

ការដង្ហែភ្លើងគប់កីឡា នៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃនេះមានការអញ្ជើញចូលរួមពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។
ថ្លែងក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសវៀតណាម លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡាមានប្រសាសន៍ថា ថ្ងៃនេះមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចូលរួមប្រារព្ធពិធីដង្ហែព្រះអគ្គជ័យកីឡានៅទីនេះ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា២០២៣។ លោកអរគុណអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។
លោក ហោ សារុន គូសបញ្ជាក់ថា កម្ពុជាមានមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនេះគឺជាការធ្វើម្ចាស់ផ្ទះលើកទី១ សម្រាប់កម្ពុជាចាប់តាំងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមលើកទី១ ក្នុងឆ្នាំ១៩៥៩។ កម្ពុជាបានរៀបចំព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេមនេះនៅប្រាសាទអង្គរវត្ត និងធ្វើការដង្ហែព្រះអគ្គិជ័យកីឡានេះទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ។ ព្រះអគ្គិជ័យកីឡា (Sports Flame) គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។
លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានមានប្រសាសន៍ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ដោយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣” ផងដែរ។ «ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ត្រៀមខ្លួនជាស្រេចរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក។ ការទទួលភាពកក់ក្ដៅក្នុងអំឡុងពេលទស្សនាកម្ពុជា គឺជាបទពិសោធន៍ថ្មី ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


