កីឡា
AFC នឹងស៊ើបអង្កេតអំពើហិង្សារវាងថៃនិងឥណ្ឌូណេស៊ី ស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កំពុងស៊ើបអង្កេតអំពី “អំពើហិង្សា” បន្ទាប់ពីមានជម្លោះ និងកាតក្រហមចំនួន៤ ដែលបានកើតឡើងក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ U22 ឥណ្ឌូណេស៊ី និង ថៃ ក្នុងកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា។

ឥណ្ឌូណេស៊ី បានយកឈ្នះថៃ ៥-២ នៅម៉ោងបន្ថែម ១៥នាទីពីរដង កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញដែលមានការប៉ះទង្គិចគ្នាបានកើតឡើងរវាងកីឡាករ និងគ្រូបង្វឹករបស់ភាគីទាំងសងខាង។
បន្ទាប់មក សមាគមកីឡាបាល់ទាត់ថៃបានចេញសារសូមទោស និងចាប់ផ្តើមការស៊ើបអង្កេតផ្ទាល់ខ្លួន។ កីឡាករត្រូវបានបណ្ដេញចេញរួមមាន អ្នកចាំទី Soponwit Rakyart បន្ទាប់ពីរូបគេបានរត់ទៅវាយគូប្រកួតឥណ្ឌូណេស៊ី។

នៅថ្ងៃពុធ ទី១៨ ខែឧសភានេះ អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ីបាននិយាយថា ៖«AFC ខកចិត្តចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡាស៊ីហ្គេម។ AFC គូសបញ្ជាក់អំពីសារសំខាន់នៃការប្រកួតដោយយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងភាពរួសរាយរាក់ទាក់របស់កីឡាករ ហើយប្រកាន់ខ្ជាប់នូវស្មារតីអត់ឱនគ្នា ជៀសវាងរាល់សកម្មភាពហិង្សា ដែលគំរាមកំហែងដល់រាងកាយរបស់កីឡាករ និងមន្ត្រី»។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ឥណ្ឌូណេស៊ី ក្នុងការស្ដាឡើងវិញនូវមោទនភាពចំពោះកីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីមានគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏សោកសៅ និងការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ។

ប៉ុន្តែការប្រកួតបាននាំឲ្យមានការចាប់អារម្មណ៍ខ្លាំងចាប់ពីនាទី៩០+៧ នៅពេលក្រុម U22 ថៃ ត្រូវបានឥណ្ឌូណេស៊ីនាំមុខ ២-០ ក៏ស៊ុតបញ្ចូលទីតាមបានស្មើ និងឈានទៅដល់ម៉ោងបន្ថែម។
មន្ត្រីថៃបានអបអរគ្រាប់បាល់ចុងក្រោយ ដោយរត់ទៅកៅអីបម្រុងឥណ្ឌូណេស៊ី ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាលើកដំបូង។ នៅពេលឥណ្ឌូណេស៊ីបាននាំមុខមុនក្នុងម៉ោងបន្ថែម មន្ត្រីរបស់ពួកគេក៏បានធ្វើរឿងនេះត្រលប់មកថៃវិញ ជាមួយនឹងលទ្ធផលដែលកាន់តែមានការប៉ះទង្កិចគ្នាខ្លាំង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ news.yahoo.com
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


