Connect with us

កីឡា

ក្រុម​វិសាខា ឈ្នះ​ពាន​សប្បុរសធម៌​នៅ​ខេត្តសៀមរាប ខណៈ​អង្គ​រថា​យ​ហ្គឺ​ជា​ជើងឯក​រង​

បានផុស

នៅ

​ទីបំផុត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌ Siem Reap Charity Cup 2021 ដែល​រៀបចំឡើង​ដោយ​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្តសៀមរាប បាន​រកឃើញ​ក្រុម​ជយលាភី​ហើយ ដោយ​ក្រុមបាល់ទាត់​វិសាខា ឈ្នះ​ជើងឯក ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជា​ជើងឯក​រង និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​ចំណាត់ថ្នាក់​លេខ​៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សរុប​លទ្ធផល​នៅ​វគ្គ​ចាប់​គូ​ជម្រុះ​គឺ​ក្រុម​វិសាខា យកឈ្នះ​លើ​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ២​ទល់​១ ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​លើ​ក្រុម TIFFY Army FC ដោយ​លទ្ធផល​១​ទល់​០​។ ក្រុម​បរាជ័យ​នៅ​វគ្គ​ជម្រុះ​ ត្រូវ​ជួបគ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ​លើ​ក្រុម TIFFI Army FC ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី ៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​៤​ទល់​៤​។ ចំណែក​ក្រុម​ឈ្នះ​ទាំង​២​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ដោយ​វិសាខា យកឈ្នះ​លើ​អង្គ​រថា​យ​ហ្គឺ​រ ២​ទល់​០​។​

​ពានរង្វាន់​បាល់ទាត់ Siem Reap Charity Cup 2021 មាន​ក្រុម​ចូលរួម​ចំនួន​៤ ដូចជា​ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​,​អង្គ​រថា​យ​ហ្គឺ​រ និង TIFFI Army FC ដោយ​ប្រកួត​ពីថ្ងៃ​ទី​២០ ដល់​២៤ ខែមករា ឆ្នាំ​២០២១​។ បើតាម​ការបញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ទឹកប្រាក់​ដែល​ទទួលបាន​ពី​ពានរង្វាន់​សប្បុរសធម៌​នេះ មួយ​ផ្នែក​នឹង​បរិច្ចាគ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មួយ​ផ្នែក​ទៀត​យកទៅ​បំផុសសកម្មភាព​បាល់ទាត់​នៅក្នុង​ខេត្តសៀមរាប តាម​រូប​ភាពជា Football Clinic​។​

​នេះ​ជា​លើក​ទី​២ ហើយ​ដែល​កីឡដ្ឋាន SRU Stadium រៀបចំ​ពានរង្វាន់​បាល់ទាត់​ក្រៅផ្លូវការ​នេះ ខណៈ​កាលពី​ឆ្នាំ​ដំបូង​កីឡដ្ឋាន​នេះ​បានរៀបចំ​ប្រកួត​ពានរង្វាន់ Super Asia Cup 2020 ពីថ្ងៃ​ទី​២៣ ដល់ទី​២៦ ខែមករា ឆ្នាំ​២០២០ ដោយមាន​ក្រុម​ចូលរួម​ដូចជា​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​វិសាខា របស់​កម្ពុជា រួមទាំង​ក្រុម Bhayangkara FC របស់​ឥណ្ឌូនេស៊ី និង​ក្រុម​PJ City FC របស់​ម៉ាឡេស៊ី​។ ជា​លទ្ធផល​ជើងឯក​បាន​ទៅ​ក្រុម Bhayangkara FC របស់​ឥណ្ឌូណេស៊ី​៕​

អត្ថបទ៖ ម៉េង ហួរ

រូបភាព៖ Visakha FC – Pride Of Cambodia

សូមចុចអាន៖ ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀងជួបTIFFY Army FCដណ្តើម​ចំណាត់ថ្នាក់​លេខ​៣នៅសៀមរាប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម