Connect with us

កីឡា

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀងជួបTIFFY Army FCដណ្តើម​ចំណាត់ថ្នាក់​លេខ​៣នៅសៀមរាប​

បានផុស

នៅ

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម TIFFY Army FC ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ឆ្នាំ​២០២១ នេះ​ក្នុង​ព្រឹត្តិការណ៍​ប្រ​កួត​បាល់ទាត់ SIEM REAP CHARITY CUP 2021 ដែល​កំពុង​រៀបចំឡើង​នៅ​កីឡដ្ឋាន SRU Stadium នៅ​ទី​រួម​ខេត្តសៀមរាប​។ ប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន​កម្ពុជា​ថ្មី​ផង​ដែរ​។​

គួរ​បញ្ជាក់ថា​ពានរង្វាន់​បាល់ទាត់ SIEM REAP CHARITY CUP 2021 ដោយមាន​ក្រុម​ចូលរួម​ចំនួន​៤ ដូចជា​ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​,​អង្គ​រថា​យ​ហ្គឺ​រ និង TIFFI Army FC ពីថ្ងៃ​ទី​២០ ដល់​២៤ ខែ​មករា ឆ្នាំ​២០២១​។ ទឹកប្រាក់​ដែល​ទទួលបាន​ពី​ពានរង្វាន់​សប្បុរ​ធម៌​នេះ មួយផ្នែក​នឹង​បរិច្ចាគ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មួយផ្នែក​ទៀត​យកទៅ​បំផុសសកម្មភាព​បាល់ទាត់​នៅក្នុង​ខេត្តសៀមរាប តាម​រូប​ភាពជា Football Clinic ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯ​លទ្ធផល​នៅ​វគ្គ​ជម្រុះ​កន្លងមក​ក្រុម​វិសាខា យកឈ្នះ​លើ​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធ​ផល ២​ទល់​១ ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​លើ​ក្រុម TIFFY Army FC ដោយ​លទ្ធផល​១​ទល់​០​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​កំណត់ថា​ក្រុម​ដែល​បរាជ័យ​នៅ​វគ្គ​ចាប់​គូ​ជម្រុះ​នឹងត្រូវ​ជួបគ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​ត្រូវ​ជួបគ្នា​ដណ្តើម​ជើងឯក​។​

ក្រៅពី​ក្រុម​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម TIFFY Army FC ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពានរង្វាន់​ខាងលើនេះ ប្រកួត​បន្ទាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០២១ លើ​ទីលាន​ជាមួយគ្នា​ដើម្បី​ដណ្តើម​ជើងឯក​។ ប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន​កម្ពុជា​ថ្មី ផងដែរ​៕

​អត្ថបទ ៖ ម៉េង ហួរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម