កីឡា
អត្តពលិកគុនដាវអ៊ុយក្រែន ត្រូវបានសម្លាប់ក្នុងសង្គ្រាមជាមួយរុស្ស៊ី
កីឡាករ Denys Boreyko ដែលជាអត្តពលិកកីឡាគុនដាវជួរមុខម្នាក់របស់អ៊ុយក្រែន ត្រូវបានសម្លាប់ជាមួយរុស្ស៊ី។
ព័ត៌មាននៃការស្លាប់របស់កីឡាកររូបនេះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោក Anton Gerashchenko ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន។

លោក Gerashchenko បានសរសេរថា ៖«ចាប់ពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ [ឆ្នាំ២០២២]។ លោក Denys បានជួយយោធាអ៊ុយក្រែន និងការពារទឹកដីរបស់ Dnipro ហើយនៅខែមីនា ឆ្នាំ២០២២ គាត់បានចូលរួមដោយស្ម័គ្រចិត្តនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
ការស្លាប់របស់ Boreyko បានធ្វើឱ្យកាន់តែមានភាពតានតឹងក្នុងវិស័យកីឡាគុនដាវ ហើយដែលនាំឱ្យមានបញ្ហានៃការចូលរួមរបស់រុស្ស៊ីកាន់តែរសើបខ្លាំង ។

សេចក្តីសម្រេចរបស់សហព័ន្ធកីឡាគុនដាវធអន្តរជាតិ ក្នុងខែមីនាបានលើកឡើងថា កីឡាករគុនដាវរុស្ស៊ី និងបេឡារុស្ស អាចត្រឡប់ទៅការប្រកួតរបស់ខ្លួនវិញ ដោយប្រើប្រាស់ទង់អព្យាក្រឹតបានបង្ហាញពីការបែកបាក់គ្នាយ៉ាងខ្លាំង ហើយបានបណ្តាលឱ្យព្រឹត្តិការណ៍ជាច្រើននៅអឺរ៉ុបត្រូវបានលុបចោល។
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលផ្តល់ដោយរដ្ឋមន្ត្រីកីឡារបស់ប្រទេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក Vadym Gutzeit ក្នុងខែមេសាថា អត្តពលិកអ៊ុយក្រែន ២៦២នាក់ត្រូវបានសម្លាប់ និងទីតាំងប្រកួតកីឡា ៣៦២កន្លែងត្រូវបានបំផ្លាញនៅក្នុងសង្គ្រាម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


