កីឡា
កីឡាការិនីអ៊ុយក្រែនត្រូវបានដកសិទ្ធិពីការប្រកួតគុនដាវពិភពលោក ព្រោះមិនចាប់ដៃកីឡាការិនីរុស្ស៊ី
ការខឹងសម្បារបានកើតមានឡើងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវពិភពលោក Fencing World Championships នៅទីក្រុង Milan ប្រទេសអ៉ីតាលី ជាកន្លែងម្ចាស់មេដាយអូឡាំពិក ៤សម័យកាលរបស់អ៊ុយក្រែន Olha Kharlan ត្រូវបានដកចេញពីការប្រកួតវិញ្ញាសាដាវ បន្ទាប់ពីបដិសេធចាប់ដៃជាមួយគូប្រជែងរុស្ស៊ី Anna Smirnova។
Kharlan បានឈ្នះការប្រកួតបើកឆាកក្នុងលទ្ធផល ១៥-៧ នៅមជ្ឈមណ្ឌលសន្និបាត Milan ហើយបានកាន់ដាវរបស់នាងដើម្បីបដិសេធចាប់ដៃជាមួយ Smirnova បន្ទាប់ពីការប៉ះទង្គិចគ្នាជាលើកដំបូងរវាងអត្តពលិកអ៊ុយក្រែន និងអត្តពលិកអព្យាក្រឹតរុស្ស៊ី នៅឯព្រឹត្តិការណ៍កីឡាគុនដាវពិភពលោក។
Smirnova បានចាប់ផ្តើមការតវ៉ា ដោយនៅតែឈរនៅលើទីលានប្រហែល ៥០នាទីបន្ទាប់ពីជាមួយ Kharlan បានបញ្ចប់ ប៉ុន្តែដំបូងឡើយត្រូវបានគេរាយការណ៍ថា វាត្រូវបានបដិសេធ។ ទោះជាយ៉ាងណា Kharlan ក្រោយមកត្រូវបានពិន័យកាតខ្មៅដោយធ្វើឱ្យនាងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត។
កាតខ្មៅគឺជាការពិន័យដ៏ធ្ងន់ធ្ងរបំផុតក្នុងការប្រកួតកីឡាគុនដាវ ហើយ Kharlan ត្រូវបានបណ្តេញចេញពីការប្រកួតជាក្រុម និងហាមឃាត់សម្រាប់ចូលរួមការប្រកួតរយៈពេល៦០ថ្ងៃក្រោយ។
វាត្រូវបានកំណត់ និងត្រូវបានប្តឹងឧទ្ធរណ៍ដោយសហព័ន្ធកីឡាគុនដាវអ៊ុយក្រែន ដែលបាននិយាយថា “ខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាព” របស់ FIE ។
រដ្ឋាភិបាលអ៊ុយក្រែនបានខឹងសម្បារចំពោះការសម្រេចចិត្តនេះ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kuleba បានជំរុញឱ្យ FIE លុបចោលកាតខ្មៅ។
កាលពីមុននេះ កីឡាករ Ihor Reizlin របស់អ៊ុយក្រែន ដែលនឹងត្រូវប្រកួតជាមួយអត្តពលិករុស្ស៊ី Vadim Anokhin ក្នុងវិញ្ញាសាបុរស បានដកខ្លួនចេញផងដែរដោយសារហេតុផលសុខភាព។
រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចឱ្យអត្តពលិករបស់ខ្លួនមិនអាចប្រកួតជាមួយអត្តពលិករុស្សី និងបេឡារុស្ស ក្នុងវគ្គជម្រុះ Paris 2024 ប៉ុន្តែថ្ងៃនេះបានដកបម្រាមចេញ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


