កីឡា
យប់មិញ Ronaldo ជួយ Al Nassr ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Arab Club (វីដេអូ)
ក្រុមបាល់ទាត់ Al Nassr FC បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions Cup ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុម Raja Casablanca ដោយលទ្ធផល ១-៣ នៅវគ្គ៨ក្រុមចុងក្រោយ។

៣គ្រាប់របស់ Al Nassr FC រកបានដោយកីឡាករ៣រូបផ្សេងគ្នា។ តារាជើងស៊ុតព័រទុយហ្គាល់បានគ្រាប់បាល់នាំមុខ ០-១ តាមរយៈការស៊ុតជើងឆ្វេងយ៉ាងស្អាតផុតដៃអ្នកចាំទីរបស់ក្រុម Raja Casablanca នៅនាទី១៩។ គ្រាប់ទី២រកបានដោយកីឡាករ Alganham នៅនាទីទី២៩ និងគ្រាប់ទី៣រកបានដោយកីឡាករ Fofana នៅនាទី៣៨ ខណៈ១គ្រាប់របស់ Raja Casablanca ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Madu នៅនាទី៤១។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Al Nassr FC ប៉ះ Al Shorta នៅថ្ងៃទី៩ ខែសីហា ខណៈក្រុម Al Shabab ប៉ះ Al Hilal នៅថ្ងៃទី១០ ខែសីហា។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ
- Al Shabab ០-០ Al-Wahda (ប៉េណាល់ទី ៥-៤)
- Raja Casablanca ១-៣ Al Nassr FC
- Al Ittihad ១-៣ Al Hilal
- Al-Sadd ២-៤ Al Shorta

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- Al Shorta vs Al Nassr FC
- Al Shabab vs Al Hilal
ពានរង្វាន់នេះត្រូវបានរៀបចំប្រចាំឆ្នាំដោយសហភាពនៃសមាគមបាល់ទាត់អារ៉ាប់ (UAFA) ដែលមានក្រុមកំពូលៗចំនួន៣៧នៅតំបន់អារ៉ាប់ និងមកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក៕

ទស្សនាវីដេអូហាយឡាយ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង