Connect with us

កីឡា

លីគអារ៉ាប៊ីសាអ៊ូឌីត ចាប់ផ្តើមទាក់ទងអាជ្ញាកណ្តាលនៅអង់គ្លេស

បានផុស

នៅ

ក្រៅពី​ទាក់ទាញ​​​កីឡាករឆ្នើម​នៅ​​អឺរ៉ុប​ជា​ច្រើន​ឲ្យ​ចូល​រួម​ក្នុង​លីគ​របស់​ខ្លួន ឥឡូវនេះសហព័ន្ធ​កីឡា​បាល់ទាត់​អារ៉ាប៊ី​សាអ៊ូឌីត​​​កំពុង​ដាក់​គោលដៅលើអាជ្ញាកណ្តាល​នៅ​ក្រៅ​ប្រទេស​​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានទាក់ទងអាជ្ញាកណ្តាលអង់គ្លេស Premier League រួមទាំងលោក​ Michael​ Oliver​ លោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីខែធ្នូឆ្នាំមុន អំពីលទ្ធភាព​ដើម្បី​ផ្ទេរទៅធ្វើការនៅលីគអារ៉ាប៊ីសាអ៊ូឌីត (Saudi Pro League)។

វិធីសាស្រ្តមកទល់ពេលនេះត្រូវបានគេយល់ថា មិនទាន់ផ្លូវការ ទោះបីជាមានមហិច្ឆតានៅខាងប្រទេសអារ៉ាប៊ី​សាអ៊ូឌីត​ ក្នុងការបន្ថែមអាជ្ញាកណ្ដាលល្អបំផុតតាមរបៀបដូច​ដែលពួកគេបានធ្វើ​ក្នុង​ការ​នាំយកកីឡាករល្អៗបំផុតឆ្នាំនេះ។

លោក Manuel Navarro អតីតមន្ត្រី FIFA សញ្ជាតិស្វីស ដែលបានធ្វើការនៅ​នាយកដ្ឋានអាជ្ញាកណ្តាលនៃស្ថាប័នគ្រប់គ្រងពិភពលោកអស់រយៈពេល៨ឆ្នាំ មុន​ពេល​លោកបានផ្លាស់ទៅសហព័ន្ធ​កីឡា​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០២០​ ឥឡូវនេះ​​បាន​ក្លាយ​ជា​ប្រធានសមាគមអាជ្ញាកណ្តាល​អារ៉ាប៊ូីសាអ៊ូឌីត (SAFF)។ 

ពាក់​ព័ន្ធ​​ពី​កិច្ចសន្យា និងប្រាក់ខែមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ ប៉ុន្តែ Premier League ដឹងយ៉ាងច្បាស់ថា ឥឡូវនេះ​ពួក​គេ​កំពុង​ប្រឈមនឹងលទ្ធភាពនៃ​សំណើរដ៏គួរឱ្យទាក់ទាញដល់មន្ត្រីអាជ្ញាកណ្ដាលឈានមុខមួយចំនួនរបស់ខ្លួន។ 

ស្ថាប័នអាជ្ញាកណ្តាល​របស់​អង់គ្លេស​ PGMOL ដែលជាសហកម្មសិទ្ធិរបស់ Premier League, Football League និងសមាគមបាល់ទាត់ (FA) បានអនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនធ្វើឯករាជ្យក្នុងការប្រកួតធំៗនៅមជ្ឈិមបូព៌ាប្រសិនបើមានការស្នើសុំ។

លោក Oliver បានចូលដឹកនាំការប្រកួត Saudi Pro League រវាង Al-Nassr និង Al-Hilal ក្នុងខែមេសា​ ហើយ​បានត្រឡប់​មកអារ៉ាប់រួម ក្នុងសប្តាហ៍នេះ ដោយទទួលបន្ទុកការប្រកួតលីគរវាង Sharjah និង Al-Ain។

លោកត្រូវបានអម​ដោយក្រុមមន្ត្រីអាជ្ញាកណ្ដាលអង់គ្លេសផងដែរ។ ការធ្វើដំណើរនោះត្រូវបានចុះហត្ថលេខាដោយលោក Howard Webb ប្រធានអាជ្ញាកណ្តាល PGMOL ដែលខ្លួន​លោកជា​ប្រធានអាជ្ញាកណ្តាលសម្រាប់ SAFF៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ telegraph.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម