កីឡា
ក្រសួងមហាផ្ទៃបង្កើតពានបាល់ទាត់មួយមានក្រុម១៥បំផុស សកម្មភាពកីឡា
ក្រសួងមហាផ្ទៃបានរៀបចំបង្កើតឲ្យមានការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពប្រចាំក្រសួងដែលអគ្គនាយកដ្ឋានជំនាញរបស់ខ្លួនអាចចូលរួមប្រកួតដើម្បីបំផុសសកម្មភាពកីឡាបាល់ទាត់ និងដើម្បីសុខភាព។

ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ក្រសួងមហាផ្ទៃបានឲ្យដឹងថា នេះជាការប្រកួតបាល់ទាត់រង្វាន់មិត្តភាពសម្រាប់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃលើកដំបូង។ គោលបំណងនៃការប្រកួតដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាពសម្រាប់មន្ត្រីរបស់ក្រសួងមហាផ្ទៃ។
លោកបានឲ្យដឹងថា ការរៀបចំលើកដំបូងនេះមិនទាន់គ្រប់គ្រាន់ទេ និងអគ្គនាយកដ្ឋានជំនាញក៏មិនទាន់បានចូលរួមទាំងអស់ ដោយនៅសល់៤អគ្គនាយកដ្ឋានទៀត។ ប៉ុន្តែសម្រាប់ឆ្នាំក្រោយៗនឹងរៀបចំឲ្យមានគ្រប់អគ្គនាយកដ្ឋានទាំងអស់ចូលរួម។ ជាពិសេសគ្រោងនឹងរៀបចំឲ្យមន្ទីរតាមបណ្តាខេត្តនានាចូលរួមប្រកួតទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ លោក សរ សិទ្ធិ បានបង្ហើបឲ្យដឹងថា ក្រសួងអាចនឹងបង្កើតឲ្យមានការប្រកួតលីគបាល់ទាត់ក្រសួងមហាផ្ទៃថែមទៀត។
សម្រាប់ការប្រកួតពានរង្វាន់ក្រសួងមហាផ្ទៃលើកដំបូងនេះ បុគ្គលិកជាមន្ត្រីរាជការគ្រប់អាយុរបស់ក្រសួងមហាផ្ទៃអាចចូលរួមប្រកួតបាន ប៉ុន្តែសម្រាប់កីឡាករអាជីព និងកីឡាករធ្លាប់លេងអាជីពក្រោមអាយុ៤០ឆ្នាំមិនអនុញ្ញាតឲ្យចូលរួមប្រកួតបានឡើយ។ បុគ្គលិកដែលធ្លាប់ជាកីឡាករអាជីពចាប់ពីអាយុ៤០ឆ្នាំឡើងទើបអនុញ្ញាតឲ្យចូលរួមប្រកួត។
ក្រុមទាំង១៥ត្រូវបានបែងចែកជា៤ពូល ដែលពូល A B C មាន៤ក្រុមដូចគ្នា ខណៈពូល D មានតែ៣ក្រុម។ រូបមន្តនៃការប្រកួតគឺ ការប្រកួតសន្សំពិន្ទុក្នុងពូល។ ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗឡើងទៅវគ្គ៨ក្រុមចុងក្រោយដែលត្រូវបន្តប្រកួតប្រជែងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងសន្និសីទសារព័ត៌មានមិនទាន់ត្រូវបានប្រកាសពីប្រាក់រង្វាន់ និងពានរង្វាន់ឯកត្តជនទេ។ ការប្រកួតធ្វើឡើងនៅទីលានបាល់ទាត់ AUPP។

តាមការគ្រោងទុក ពិធីបើកនឹងរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែមីនា ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ កម្មវិធីបើកនឹងមានក្បួនដង្ហែ និងកម្មវិធីសម្តែងសិល្បៈកីឡាជាច្រើន។ ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ពូល A
- ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
- ក្រុមសាលាជាតិរដ្ឋបាលមូលដ្ឋាន
- ក្រុមអគ្គនាយកដ្ឋានរដ្ឋបាល
- ក្រុមអគ្គាធិការដ្ឋាន
ពូល B
- ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
- ក្រុមប្រឹក្សានីតិកម្ម
- ក្រុមខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- ក្រុមអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម
ពូល C
- ក្រុមអគ្គនាយកដ្ឋានពន្ធនាគារ
- ក្រុមបណ្ឌិតសភានគរបាលកម្ពុជា
- ក្រុមអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ
- ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ពូល D
- ក្រុមអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ក្រុមអគ្គលេខាធិការដ្ឋានកក្រសួងមហាផ្ទៃ
- ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?