កីឡា
ពូឈីវ បើជាទោះរវល់មុខរបររកស៊ីទាំង ១០សាខាយ៉ាងណាក្ដីនៅតែឆ្លៀតមកគាំទ្របាល់ទាត់កម្ពុជាដែរ
អ្នកគាំទ្របាល់ទាត់យ៉ាងស្ម័គ្រស្មោះ ពូឈីវ ថាបើទោះជារវល់ចំពោះមុខរបររកស៊ីទាំង ១០សាខាយ៉ាងណាក្ដី ប៉ុន្តែរូបលោកនៅតែឆ្លៀតមកគាំទ្រក្រុមជម្រើសជាតិ និងលើកទឹកចិត្តជាការបង្ហាញពីទំហំទឹកចិត្តស្រឡាញ់ចំពោះកីឡាមួយនេះ។

ពូឈីវ មកគាំទ្រកម្ពុជាប៉ះហុងកុង
ពូឈីវ បានឲ្យដឹងថា បច្ចុប្បន្ននេះលោកមានហាងលក់ចំណីអាហាររហូតដល់ទៅ ១០សាខាឯណោះ និងមានភាពមមាញឹកច្រើនផងដែរ។ បើទោះជារវល់ជាមួយមុខរបររកស៊ីដូចបានលើកឡើងនេះក្ដីក៏រូបលោកនៅតែឆ្លៀតមកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរកាលពីម្សិលមិញនេះ។

ពូឈីវ មកគាំទ្រកម្ពុជាប៉ះហុងកុង
អ្នកគាំទ្រស្ម័គ្រស្មោះរូបនេះបន្ថែមទៀតថា គិតមកដល់ពេលនេះលោកនៅជាមួយបាល់ទាត់ និងលើកទឹកចិត្តក្រុមបាល់ទាត់កម្ពុជាបានរយៈពេល ១០ឆ្នាំមកហើយ។ ការមកគាំទ្រនេះគឺជាក្ដីស្រឡាញ់ និងចង់ជំរុញលើកទឹកចិត្តកីឡាករផង និងលើកស្ទួយវិស័យបាល់ទាត់ឲ្យមានភាពរីកចម្រើនតទៅមុខទៀត។ លោកចង់ឲ្យវិស័យបាល់ទាត់កាន់តែរីកចម្រើនកាន់តែមានសមត្ថភាពខ្លាំងជាបន្តបន្ទាប់ឈានពីមួយកម្រិតទៅមួយកម្រិត និងសំណូមពរប្រជាជនកម្ពុជាចូលរួមគាំទ្រវិស័យបាល់ទាត់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។

ពូឈីវ មកគាំទ្រកម្ពុជាប៉ះហុងកុង
បញ្ជាក់ដែរថា ពូឈីវ ក្នុងជំនួបមិត្តភាពអន្តរជាតិរវាង កម្ពុជា ប៉ះ ហុងកុង កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះលោកក៏បានមកចូលរួមលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិផងដែរ។ ពូឈីវ ត្រូវបានមហាជនស្គាល់ថាជាអ្នកគាំទ្របាល់ទាត់យ៉ាងស្ម័គ្រស្មោះរយៈពេល ១០ឆ្នាំមកហើយ និងតែងតែបង្ហាញមុខគ្រប់កម្មវិធីប្រកួតបាល់ទាត់ និងការងារសប្បុរសធម៌៕

ពូឈីវ មកគាំទ្រកម្ពុជាប៉ះហុងកុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


