កីឡា
កុមារ៤០ក្រុមចូលរួមប្រកួតបាល់ទាត់ដើម្បីអបអរទិវាកុមារអន្តរជាតិ
ក្រុមកុមារា កុមារី យុវជន និងយុវតីចំនួន៤០ក្រុមបានចូលរួមប្រកួតកម្មវិធី«អេអាយអេ បាល់ទាត់ជើងឯកកុមារ» ឆ្នាំ២០២៤ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅទីលានបាល់ទាត់ T-Soccer ក្នុងរាជធានីភ្នំពេញ។
កម្មវិធីប្រកួតនេះមានវិញ្ញាសាកុមារ៣កម្រិតអាយុផ្សេងគ្នាគឺ ការប្រកួតកុមារអាយុក្រោម១១ឆ្នាំមានចំនួន១២ក្រុម ការប្រកួតកុមារអាយុក្រោម១៤ឆ្នាំមានចំនួន១៦ក្រុម និងការប្រកួតកុមារអាយុក្រោម១៦ឆ្នាំមាន១២ក្រុមដែលសរុបមាន៤០ក្រុម និងមានកុមារា កុមារី និងយុវជនរាប់រយនាក់។ ការប្រកួតត្រូវបានចែងចែកជាពូលសម្រាប់វគ្គសន្សំពិន្ទុតាមកម្រិតអាយុ។ បន្ទាប់មកការប្រកួតបន្តវគ្គ៨ក្រុមចុងក្រោយ វគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ ដែលបានដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់៥ល្ងាចទើបចប់។

សំណេះសំណាលក្នុងពិធីបើក លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកតេ បានលើកឡើងថា ការរៀបចំកម្មវិធីប្រកួតនេះឡើងគឺដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្តល់ឱកាសឲ្យកុមារា កុមារី យុវជន យុវតី បានចូលរួមសកម្មភាពកីឡា ផ្សាភ្ជាប់មិត្តភាព សាមគ្គីភាពរវាងកុមារ និងអាណាព្យាបាល។ អ្វីដែលពិសេសគឺជាសកម្មភាពបំផុសគំនិតក្នុងវិស័យកីឡាបាល់ទាត់ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោកស្រី ពុធ ធីតា មានប្រសាសន៍ថា ៖«តើអ្នកទាំងអស់គ្នាដឹងដែរឬទេ ថាតើអ្វីជាក្តីស្រមៃរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាយើងនៅឆ្នាំ២០៣៨? ចាស៎ គឺទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិ FIFA WORLD CUP 2038។ អីចឹងដើម្បីអាចទៅដល់គោលដៅរបស់យើង បច្ចុប្បន្ននេះ យើងត្រូវមានធនធានជាមុនសិន ហើយអ្នកដែលដើរតួសំខាន់ជាងគេនោះ គឺប្អូនៗទាំងអស់គ្នានេះហើយ»។

ការប្រកួតបាល់ទាត់ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ លើកទី២នេះរៀបចំដោយក្លិបបាល់ទាត់បឹងកេត សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងដៃគូឧបត្ថម្ភ។ ក្នុងពិធីបើកចូលរួមជាគណៈអធិបតីដោយលោកស្រី ពុធ ធីតា លោកស្រី តុមា វិច្ឆិកាល អនុប្រធានសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងលោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេអាយអេ ខេមបូឌា។

នេះជាលើកទី២ហើយដែលកម្មវិធីប្រកួតកីឡាបាល់ទាត់កុមារដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ បន្ទាប់ពីធ្លាប់រៀបចំការប្រកួតលើកទី១កាលពីឆ្នាំ២០២៣៕




អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


