Connect with us

កីឡា

កីឡដ្ឋាន១០ត្រៀមកាប្រកួតព្រឹត្តិការណ៍អឺរ៉ូ២០២៤

បានផុស

នៅ

ការប្រកួតពានរង្វាន់ UEFA EURO ឆ្នាំ២០២៤ ​ដែល​ប្រទេសអាល្លឺម៉ង់​ជាម្ចាស់ផ្ទះ ​នឹង​ចាប់ផ្ដើម​ថ្ងៃទី១៤ ខែមិថុនា ដល់​ថ្ងៃទី១៤ ខែកក្ដដា ពោលគឺមានរយៈ១ខែ​ពេញ។ ថ្ងៃនេះ សូម​បង្ហាញ​កីឡដ្ឋានទាំង១០​នៅ​ក្នុង​ទី​ក្រុង​១០​ផ្សេង​គ្នា​សម្រាប់​ UEFA EURO ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡដ្ឋាន Olympiastadion

កីឡដ្ឋាន Olympiastadion ស្ថិតនៅទីក្រុង Berlin បានសាង​សង់​នៅ​ឆ្នាំ១៩៣៤ និង​បើកដំណើរការ​​នៅ​ឆ្នាំ១៩៣៦។ កីឡដ្ឋាន​​ដែល​​ធំ​ជាង​គេ​បំផុតក្នុងប្រទេសអាល្លឺម៉ង់​ អាចផ្ទុកអ្នកគាំទ្រ​បាន​ចំនួន ៧១,០០០នាក់។ កីឡដ្ឋាននេះនឹងត្រូវប្រើប្រាស់សម្រាប់​ការ​ប្រកួត​៦លើក ជាពិសេស​ជា​កន្លែង​រៀប​ចំ​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ​តែ​ម្តង។

២. កីឡាដ្ឋាន Allianz Arena

កីឡដ្ឋាន Allianz Arena ស្ថិតនៅក្នុងទីក្រុង Munich របស់​ក្លិប​បាល់ទាត់​ Bayern Munich អាចផ្ទុកអ្នកគាំទ្រ​បានចំនួន៦៦,០០០នាក់។ កីឡដ្ឋាន​ដែល​សាង​សង់​នៅ​ឆ្នាំ​២០០៥ និង​បើកដំណើរ​ការ​នៅ​ឆ្នាំ​២០០៥ នឹង​មាន​ការ​ប្រកួតចំនួន៦​លើក​ក្នុងពានរង្វាន់ UEFA EURO។

៣. កីឡដ្ឋាន Signal Park

កីឡដ្ឋាន Signal Park ជាទឹកដីរបស់ក្លិប​ Dortmund នឹង​មាន​ការ​ប្រកួត​​៦លើក​ ក្នុងពានរង្វាន់ UEFA EURO ឆ្នាំ២០២៤។ កីឡដ្ឋាន​ដែល​បាន​កសាង​នៅ​ឆ្នាំ​១៩៧១ និងបើកដំណើរការ​នៅ​​ឆ្នាំ១៩៧៤ អាចផ្ទុកអ្នកគាំទ្រ​បាន​ចំនួន​៦២,២០០នាក់។

៤. កីឡដ្ឋាន Stuttgart Arena

កីឡដ្ឋាន Stuttgart Arena ​ដែល​​​​សាងសង់​នៅ​ឆ្នាំ១៩២៩ និងបើកដំណើរការ​នៅ​ឆ្នាំ១៩៣៣ ជា​​ទឹក​ដី​របស់ក្លិប​ VfB Stuttgart អាចផ្ទុកអ្នកគាំទ្រ​បាន​ចំនួន៥១,០០០នាក់។ សម្រាប់​ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ កីឡដ្ឋានមួយនេះ​នឹង​មាន​ការប្រកូត៥លើក។

៥. កីឡដ្ឋាន Cologne

កីឡដ្ឋាន Cologne របស់​ក្លិប​​ FC Köln ​ជាកីឡដ្ឋានចំណាស់មួយក្នុងប្រទេសអាឡឺម៉ង បន្ទាប់ពីបើកដំណើរការតាំងពី​ឆ្នាំ១៩២១។ កីឡដ្ឋាន​ដែល​អាចផ្ទុកអ្នកគាំទ្រ​បានចំនួន៤៣,០០០នាក់​ នឹង​មាន​ការ​ប្រកួត​​៥​លើក​ក្នុង​ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

៦. កីឡដ្ឋាន Arena AufSchalke

កីឡដ្ឋាន Arena AufSchalke ដែល​សាងសង់​​នៅ​ឆ្នាំ១៩៩៨ និង​បើកដំណើរ​នៅ​ឆ្នាំ២០០១​ជាទឹកដី​របស់ក្លិប​បាល់ទាត់​ Schalke 04។ សម្រាប់​ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ កីឡដ្ឋាន​ដែល​​អាចផ្ទុកអ្នកគាំទ្រ​បានចំនួន​៥០,០០០​នាក់​​នឹង​មាន​ការ​ប្រកូត៤លើក។

៧. កីឡដ្ឋាន Frankfurt Arena 

កីឡដ្ឋាន Frankfurt Arena របស់​ក្លិប​ Eintracht Frankfurt នឹង​មាន​ការ​​ប្រកួត៥​លើក​​ក្នុង UEFA EURO។ កីឡដ្ឋាន​ដែល​​បាន​​សាងសង់​នៅ​ឆ្នាំ១៩២១ និង​បើកដំណើរការនៅ​ឆ្នាំ១៩២៥ ​អាចផ្ទុកអ្នកគាំទ្រ​បាន​ចំនួន​៤៧,០០០​នាក់។

៨. កីឡដ្ឋាន Volksparkstadion Hamburg

កីឡដ្ឋាន Volksparkstadion Hamburg ដែល​​សាងសង់​នៅ​ឆ្នាំ១៩៥១ និង​បើកដំណើរការ នៅ​ឆ្នាំ១៩៥៣ ជា​ទឹក​ដី​​របស់​ក្លិប Hamburger SV។ កីឡដ្ឋាន​​ដែល​​​អាចផ្ទុកអ្នកគាំទ្របានចំនួន៤៩,០០០នាក់​ នឹង​មាន​ការ​ប្រកួត​៤​លើក​ ក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

៩. កីឡដ្ឋាន Düsseldorf Arena 

កីឡដ្ឋាន Düsseldorf Arena របស់ក្លិប​ Fortuna Düsseldorf នឹង​មាន​ការ​ប្រកួត​៥​លើក​ ក្នុង​ពានរង្វាន់ UEFA EURO។ កីឡដ្ឋាន​ដែល​​បាន​សាងសង់ នៅឆ្នាំ២០០២ និង​បើកដំណើរការ នៅ​ឆ្នាំ២០០៤ អាចផ្ទុកអ្នកគាំទ្រ​ចំនួន​៤៧,០០០នាក់។

១០. កីឡដ្ឋាន Leipzig

កីឡដ្ឋាន Leipzig ​ដែល​​សាងសង់​ឆ្នាំ២០០០ និង​បើកដំណើរការ​នៅ​​ឆ្នាំ២០០៤ ជា​ទឹក​ដី​របស់​ក្លិប​ RB Leipzig។ កីឡដ្ឋាន​ដែល​អាចផ្ទុកអ្នកគាំទ្រ​បានចំនួន៤០,០០០នាក់ នឹង​មាន​ការ​ប្រកូត៤លើក ក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម