Connect with us

កីឡា

ភាគហ៊ុនរបស់ Fenerbahce កើនឡើង ក្រោយតែងតាំង Mourinho ជាគ្រូបង្វឹក

បានផុស

នៅ

វត្តមានរបស់គ្រូបង្វឹកឆ្នើម Jose Mourinho បានជួយឲ្យភាគហ៊ុនរបស់ក្រុមនៅ​បាល់ទាត់​តួកគី​ Fenerbahce បានកើនឡើងបន្ថែមប្រមាណ១៣៥លានផោនដល់ទីផ្សារភាគហ៊ុនរបស់ក្លិប។

ទិន្នន័យពីគេហទំព័រ Theyscored.com បានបង្ហាញថា ការចាប់អារម្មណ៍លើអុីនធឺណិតលើភាគហ៊ុន Fenerbahce បានកើនឡើងដល់៨ដងនៃបរិមាណជាមធ្យមក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។ ចាប់តាំងពីថ្ងៃ​ទី១៣ ខែឧសភា នៅពេល​ប្រធានក្លិបបានសន្ទនាគ្នាលើកដំបូងជាមួយលោក​ Mourinho នៅលើទូរទស្សន៍ជាតិ ពេលនោះទីផ្សាររបស់ Fenerbahce បានកើនឡើងយ៉ាងខ្លាំងដល់១៣៥លានផោន។

ការវិភាគរបស់ Google ក៏បានបង្ហាញផងដែរថា ការស្វែងរកតាមប្រព័ន្ធអុីនធឺណិត សម្រាប់ភាគហ៊ុនរបស់ក្រុម Fenerbahce​ បានកើនឡើង៨០០% នៅក្នុងប្រទេសតួកគី​ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ហើយការស្វែងរក របៀបទិញភាគហ៊ុន Fenerbahce គឺមានការផ្ទុះយ៉ាងខ្លាំងដោយសារ​ការតែងតាំងលោក Mourinho ជាគ្រូបង្វឹកកាលពីដើមសប្តាហ៍នេះ។

ក្លិប​ Fenerbahce មិនបានឈ្នះពាន SuperLig អស់រយៈពេល១០ឆ្នាំហើយ ប៉ុន្តែក្នុងរយៈពេល៣រដូវកាលកន្លងមកពួកគេធ្វើបានល្អ ក្រោយឈរនៅលេខ៣​ក្នុងតារាងពិន្ទុ។ ក្រុម Fenerbahce បច្ចុប្បន្នកំពុងតែមានជម្លោះជាមួយសហព័ន្ធ​បាល់ទាត់​តួកគី​​ ក្រុមហ៊ុនលីគ SuperLig ក្លិបគូប្រជែង និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងរយៈពេលជាច្រើនរដូវកាល។ ជាពិសេសក្នុងរដូវកាលមុនពួកគេថែមទាំងគំរាមដកខ្លួនចេញពីលីគកំពូលតួកគី​ទៀតផង៕

ប្រែសម្រួល៖ ផា រតនា​
ប្រភព៖ Insidefootball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម