Connect with us

កីឡា

កីឡាករ៥រូប​មាន​តម្លៃពលកម្មខ្ពស់​ជាង​គេ នៅ Premier League រដូវកាលនេះ

បានផុស

នៅ

រដូវកាលឆ្នាំ២០២៤-២៥ ក្លិប Manchester City និង Manchester United នៅតែបន្តជាប់ឈ្មោះជាក្លិបសំបូរទៅដោយកីឡាករ​ដែល​មានថ្លៃពលកកម្មខ្ពស់ជាងគេនៅក្របខណ្ឌ Premier League។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញពីកីឡាករ​៥​រូបទទួលបានថ្លៃពលកម្មច្រើនជាងគេក្នុងលីគកំពូលប្រទេសអង់គ្លេស រដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥. កីឡាករ Bruno Fernandes របស់ក្លិប Manchester United

ខ្សែ​បម្រើ​ Bruno Fernandes ជាកីឡាករទី៣ នៅក្នុងក្លិប​បិសាច​ក្រហម​ Man Utd ទទួលបានថ្លៃពលកម្មច្រើនជាងគេ។ រូប​គេ​​ដែល​ទើប​ត្រូវបានផ្តល់កុងត្រាថ្មី​​​ទទួល​បាន​តម្លៃពលកម្ម​ ៤១៦,៨៩១​ដុល្លារ ក្នុង១សប្ដាហ៍។

៤. កីឡាករ Casemiro របស់ក្លិប Manchester United

ខ្សែបម្រើ Casemiro នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀតជាមួយក្លិប Man Utd។ កីឡាករ​អាយុ​៣២​ឆ្នាំរូប​នេះ​​ទទួលបាន​តម្លៃ​ពលកម្ម​ ៤៥៥,០០០ដុល្លារ ក្នុង១សប្ដាហ៍ ហើយ​ជាកីឡាករទី៤ ទទួលបានថ្លៃពលកម្មខ្ពស់ក្នុងក្របខណ្ឌ Premier League។

៣. កីឡាករ Mohamed Salah របស់ក្លិប Liverpool

ខ្សែប្រយុទ្ធ Mohamed Salah ទទួលបាន​តម្លៃ​ពលកម្ម​ ៤៦១,៨៩១ដុល្លារ ក្នុង១ស​ប្ដាហ៍។ រូបគេជាកីឡាករ​មាន​​ប្រាក់ពលកម្ម​​ខ្ពស់បំផុតនៅ Liverpool។ Salah នៅសល់កុងត្រា១ឆ្នាំទៀតជា Liverpool។ រូប​គេអាចមានជម្រើស២ ប្រសិនបើក្លិបមិនបន្ដកុងត្រា គឺ​អាចផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ ឬទទួលយកការកាត់​តម្លៃពលកម្ម​ដើម្បីបន្តនៅ Liverpool។

២. កីឡាករ Erling Haaland របស់ក្លិប Manchester City

ខ្សែប្រយុទ្ធ Haaland ​ដែល​នៅសល់កុងត្រា៣ឆ្នាំទៀតជាមួយក្លិប Man City ​មាន​តម្លៃ​ពល​កម្ម​ខ្ពស់បំផុតទី២នៅ​ Premier League។ តារាបាល់ទាត់សញ្ជាតិន័រវេស​ទទួលបានថ្លៃពលកម្ម ៤៩៤,៨៨៣ដុល្លារ ក្នុង១សប្តាហ៍។ គិត​មក​ដល់​ពេល​នេះ Haaland ស៊ុត​បាន​៩១​គ្រាប់​ក្នុង​១០០​ប្រកួត​ឲ្យ Man City។ បន្ថែមពីលើកំណត់ត្រាផ្ទាល់ខ្លួន ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Champions League, Premier Leagues ចំនួន២លើក, FA Cup, English Community Shield, European Super Cup និង៣លើកជាមួយ Man City។

១. កីឡាករ Kevin De Bruyne របស់ក្លិប Manchester City

ខ្សែបម្រើស De Bruyne ដែល​នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លិប Manchester City ជាកីឡាករមាន​តម្លៃ​ខ្ពស់បំផុត​នៅ​ Premier League និង​ Man City។ ខ្សែ​បម្រើ​បែលហ្ស៊ិក​រូបនេះមាន​តួនាទី​សំខាន់​ក្នុង​ការ​បញ្ជូន​បាល់ និង​ស៊ុត​បញ្ចូល​ទី​។ រូប​គេ​ទទួលបានថ្លៃពលកម្ម ៥២៧,៨៧៦ដុល្លារ ក្នុង១សប្ដាហ៍។ ​រដូវ​កាល​ក្រោយ កីឡាករ​វ័យ​៣៣​ឆ្នាំរូបនេះអាចផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាងនេះទៀត៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១៣ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ឯកឧត្តម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស

សន្តិសុខសង្គម១៤ ម៉ោង មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១៣ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

Sokha Hotels

ព័ត៌មានពេញនិយម