កីឡា
Davis Cup៖ កម្ពុជា បានលេខ២ក្នុងពូល ឡើងវគ្គខ្វែង ក្រោយចាញ់ គុយវែត ១-២
ក្រុមកីឡាវាយកូនបាល់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល B បន្ទាប់ពីចាញ់ គុយវែត ដោយលទ្ធផល ១-២ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់អន្តរជាតិ Davis Cup ប្រចាំតំបន់អាស៊ី-អូសេអានី កម្រិត៤។

លទ្ធផលការប្រកួត កម្ពុជា ចាញ់ គុយវែត ១-២
- វិញ្ញាសាឯកត្តជនទី១៖ ឃ្លាំង ពន្លក ចាញ់ Bader Alabdullah ០-២ (ពិន្ទុ ៣-៦, ០-៦)
- វិញ្ញាសាឯកត្តជនទី២៖ ឡេង សារិនរាជ ឈ្នះ Mubarak Abdulhamid ២-០ (ពិន្ទុ៧-៦, ៧-៥)
- វិញ្ញាសាវាយគូ៖ កីឡាករ ឡេង សារិនរាជ ចាប់ដៃ ទេព ទីម៉ូធី ចាញ់ Bader Alabbullah ចាប់ដៃ Mubarak Abdulhamid ១-២ (៣-៦, ២-៦)
ចប់វគ្គសន្សំពិន្ទុ ក្នុងពូល កម្ពុជា ឈ្នះ២ប្រកួត និងចាញ់១ប្រកួត ស្ថិតនៅលេខ២ពូល B ខណៈ គុយវែត ឈ្នះទាំង៣ប្រកួត ឈរលេខ១ក្នុងពូល B។
ការប្រកួតនៅវគ្គខ្វែង កម្ពុជា ជួប ក្រុមលេខ១ក្នុងពូល A គឺ កាតារ ខណៈ គុយវែត ជួប ក្រុមលខ២ក្នុងពូល A គឺ ស្រីលង្កា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមដែលទទួលបានជ័យជម្នះថ្ងៃពីរក្រុមនឹងឡើងទៅកាន់តំបន់អាស៊ី-អូសេអានី កម្រិត៣៕

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


