Connect with us

កីឡា

Davis Cup តំបន់​អាស៊ី​កម្រិត​៤​៖ ម្ចាស់ផ្ទះ កម្ពុជា ឈ្នះ អ៉ីរ៉ាក់ ៣-០

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​យក​ឈ្នះ ក្រុម​ជម្រើស​ជាតិ អ៉ីរ៉ាក់ ដោយ​លទ្ធផល ៣-០ ក្នុង​ព្រឹត្តិការណ៍វាយកូន​បាល់​​​ពិភព​លោក Davis Cup ប្រចាំ​តំបន់​អាស៊ី-អូសេអានី​ កម្រិត​៤ (ASIA​/​OCEANIA​ IV)​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៣ ខែ​កក្កដា ឆ្នាំ​២២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​ថ្ងៃ​ទី១ ​ការ​ប្រកួត​នៅ​ទី​លាន​វាយ​កូន​បាល់ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ វិញ្ញាសា​ឯកត្តជន ប៊ុន កេន្នី បាន​ឈ្នះ​កីឡាករ Saidi Adel ដោយ​លទ្ធផល ២-០។ កីឡាករកម្ពុជា Krusling Mathew បាន​ឈ្នះ Abdullah Ali Hatem ដោយ​លទ្ធផល ២-០ ខណៈ​វិញ្ញាសា​វាយ​គូ ឡេង សារិនរាជ និង Tep Timothy បាន​យកឈ្នះ Al Ubaidy និង Mohammed Abuzed Saber ដោយ​លទ្ធផល ២-០។

ពិន្ទុ​លំអិត

  • វិញ្ញាសាឯកត្តជន៖ កីឡាករ ប៊ុន កេន្នី បានឈ្នះ Saidi Adel ២-០ (៦-១, ៦-០) ប្រើ​ពេល​១ម៉ោង និង​២២​នាទី
  • វិញ្ញាសាឯកត្តជន កីឡាករ Krusling Mathew បានឈ្នះ Abdullah Ali Hatem ២-០ (៧-៦, ៦-៣) ប្រើ​ពេល​២ម៉ោង និង​៥នាទី
  • វិញ្ញាសាគូ៖ កីឡាករ ឡេង សារិនរាជ ចាប់ដៃគូ Tep Timothy បានឈ្នះ Al Ubaidy ចាប់ដៃគូ Mohammed Abuzed Saber ដោយ​លទ្ធផល ២-០ (៦-៤, ៦-៤ ) ប្រើ​ពេល១ម៉ោង​និង​២២​នាទី។

សូម​បញ្ជាក់​ថា ការ​ប្រកួត ASIA/OCEANIA IV ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​នេះ​មាន​៨​ប្រទេស​ចូល​រួម​ប្រកួត និង​បែង​ចែក​ជា​២​ពូល។ ពូល A មាន កាតារ គីជីស្ថាន ស្រីលង្កា និង អារ៉ា់ប់រួម ខណៈ​ពូល B មាន កម្ពុជា គុយវែត អ៉ីរ៉ាក់ និង មីយ៉ាន់ម៉ា។

ក្រោយ​ចប់​វគ្គ​សន្សំពិន្ទុ ក្រុម​លេខ១ពូល A ប៉ះ លេខ២ ពូល B ខណៈ លេខ​១ពូល B ត្រូវ​ប៉ះ លេខ​២​ពូល A។ ២​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ នឹង​ឡើង​ទៅកម្រិត​៣(ASIA/OCEANIA III)។ ក្រុម​បាត​តារាង​ពូល​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ចេញ​ធ្លាក់​ទៅ​កម្រិត​៥ ហើយ​ក្រុម​២​ធ្លាក់​ពី​កម្រិត​៣ ចូល​មក​កម្រិត​៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ ផ្អាកសកម្មភាពសំណង់ខុសច្បាប់រំលោភដងព្រែក របស់លោកអធិការរងនគរបាលស្រុកបូទុមសាគរ ជាលើកទី៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរស្ដារប្រឡាយបឹងទំពន់ កាយយកសំរាមចេញ ដើម្បីបញ្ចៀសទឹកលិច និងស្ដារសោភ័ណភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាស៊ីខាងត្បូង រងទុក្ខវេទនាខ្លាំងដោយសារគ្រោះទឹកជំនន់, ស្លាប់មនុស្សរាប់រយនាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ណែនាំ​ឲ្យ​ស្គាល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ២៦ កន្លែង​​ដំណើរ​ការ​នៅ​កម្ពុជា វិនិយោគអស់រាប់ពាន់លាន​ដុល្លារ

ព័ត៌មានជាតិ៧ ម៉ោង មុន

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម