កីឡា
អាយុទើប២០ឆ្នាំ Coco ជាកីឡាការិនីរកចំណូលបានច្រើនជាងគេបំផុតឆ្នាំ២០២៤
កីឡាការិនីវាយកូនបាល់សញ្ជាតិអាមេរិក Coco Gauff បានក្លាយជាកីឡាការិនីដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៤ដោយរកចំណូលបានសរុប ៣០.៤លានដុល្លារអាមេរិក។

កីឡាការិនីដែលរកចំណូលបានច្រើនបំផុតចំនួន១៥រូបទូទាំងពិភពលោកសរុប២២១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដែលកើនឡើង២៧% ធៀបនឹងឆ្នាំ២០២៣។ តារាស្រីវ័យ២០ឆ្នាំ Coco Gauff ស្ថិតនៅចំណាត់ថ្នាក់លេខ១។ នាងជាកីឡាការិនីម្នាក់ក្នុងចំណោម៣នាក់ក្នុងលោកដែលរកចំណូលបានជាង៣០លានដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីកីឡាការិនីជប៉ុន Naomi Osaka និងកីឡាការិនីអាមេរិក Serena Williams ធ្លាប់រកបានកន្លងមក។
ជារួម កីឡាការិនីលំដាប់កំពូល១៥រូបមកពី៥ប្រភេទកីឡាផ្សេងគ្នាគឺមានកីឡាការិនីវាយកូនបាល់ដល់ទៅ៩នាក់។ កីឡាការិនីជិះស្គីរបស់ចិន Eileen Gu ស្ថិតនៅលេខ២ ហើយលេខ៣បានទៅកីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek និងលេខ៤បានទៅកីឡាការិនីវាយកូនបាល់ចិន Zheng Qinwen ខណៈលេខ៥បានទៅកីឡាការិនីវាយកូនបាល់បេឡារុស្ស Aryna Sabalenka។
ចំណូលដែលកីឡាការិនីរកបានគឺពីប្រាក់រង្វាន់ដែលឈ្នះពានរង្វាន់ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ផលិតផល និងតំណាងផ្សព្វផ្សាយជាដើម។
Coco បានចុះកុងត្រាជាមួយក្រុមហ៊ុន New Balance នៅពេលអាយុ១៤ឆ្នាំ។ ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើកុងត្រាថ្មីរយៈពេលជាង៥ឆ្នាំដែលបានធ្វើឲ្យនាងក្លាយជាកីឡាការិនីម្នាក់ដែលមានចំណូលខ្ពស់បំផុតនៅក្នុងចំណោមកីឡាការិនីទូទាំងពិភពលោក។ នៅក្នុងរដូវក្តៅនេះ ក្រុមហ៊ុន New Balance បានដំណើរការផលិតផលស្បែកជើងដែលមានហត្ថលេខារបស់នាង។ ដៃគូផលិតផលរបស់នាងជាច្រើនទៀតមានដូចជា UPS, Head, Barilla, Baker Tilly, Bose, Rolex, L’Oréal និង Naked។

កីឡាការិនីរកចំណូលបានខ្ពស់បំផុតលំដាប់កំពូល១៥នាក់ក្នុងលោកឆ្នាំ២០២៤
- កីឡាការិនីវាយកូនបាល់អាមេរិក Coco Gauff រកបាន៣០.៤លានដុល្លារ
- កីឡាការិនីជិះស្គីចិន Eileen Gu រកបាន២២លានដុល្លារ
- កីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek រកបាន២១.៤លានដុល្លារ
- កីឡាការិនីវាយកូនបាល់ចិន Zheng Qinwen រកបាន២០.៦លានដុល្លារ
- កីឡាការិនីវាយកូនបាល់បេឡារុស្ស Aryna Sabalenka រកបាន១៧.៧លានដុល្លារ
- កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka រកបាន១៥លានដុល្លារ
- កីឡាការិនីវាយកូនបាល់អាមេរិក Emma Reducanu រកបាន១៤លានដុល្លារ
- កីឡាការិនីវាយកូនគោលអាមេរិក Nelly Korda រកបាន១៤លានដុល្លារ
- កីឡាការិនីកាយសម្ព័ន្ធអាមេរិក Simone Biles រកបាន១១លានដុល្លារ
- កីឡាការិនីបាល់បោះអាមេរិក Caitlin Clark រកបាន១១លានដុល្លារ
- កីឡាការិនីវាយកូនបាល់អ៉ីតាលី Jasmine Paolini រកបាន១០លានដុល្លារ
- កីឡាការិនីវាយកូនគោលថៃ Jeeno Thitikul រកបាន៩.២លានដុល្លារ
- កីឡាការិនីវាយកូនបាល់អាមេរិក Jessica Pegula រកបាន៨.២លានដុល្លារ
- កីឡាការិនីវាយកូនបាល់កាហ្សាស្ថាន Elena Rybakina រកបាន៧.៩លានដុល្លារ
- កីឡាការិនីវាយកូនគោលនូវែលហ្សេឡង់ Lydia Ko រកបាន៦.៧លានដុល្លារ
ប្រែសម្រួល៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


