កីឡា
Davis Cup៖ ថ្ងៃនេះ កម្ពុជា ប៉ះ ក្រុមខ្លាំង គុយវែត ប្រជែងយកលេខ១ពូល B
ក្រុមកីឡាវាយកូនបាល់កម្ពុជា ត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងចុងក្រោយជាមួយក្រុមខ្លាំង គុយវែត នៅថ្ងៃនេះ ដើម្បីប្រជែងលេខ១ក្នុងពូល B ក្នុងព្រឹត្តិការណ៍ពិភពលោក Davis Cup ប្រចាំតំបន់អាស៊ី-អូសេអានី កម្រិត៤ (ASIA/OCEANIA IV)។

ក្រុមម្ចាស់ផ្ទះ កម្ពុជា និង គុយវែត បានកក់កៅអីវគ្គខ្វែងរួចហើយ បន្ទាប់ពីបានឈ្នះ២ប្រកួតរៀងៗខ្លួនក្នុងវគ្គសន្សំពិន្ទុក្នុងពូល។ ការប្រកួតសន្សំពិន្ទុកាលពីថ្ងៃទី១០ ខែកក្កដា កម្ពុជា បានយកឈ្នះ អ៉ីរ៉ាក់ ៣-០ និងនៅថ្ងៃទី១១ ខែកក្កដា កម្ពុជា បានឈ្នះ មីយ៉ាន់ម៉ា ៣-០។ ចំណែក គុយវែត ឈ្នះ មីយ៉ាន់ម៉ា ២-០ និងឈ្នះ អ៉ីរ៉ាក់ ២-០ ដែរ។
ពិន្ទុលំអិត កម្ពុជា ៣-០ អ៉ីរ៉ាក់
- វិញ្ញាសាឯកត្តជន៖ កីឡាករ ប៊ុន កេន្នី បានឈ្នះ Saidi Adel ២-០ (៦-១, ៦-០)
- វិញ្ញាសាឯកត្តជន កីឡាករ Krusling Mathew បានឈ្នះ Abdullah Ali Hatem ២-០ (៧-៦, ៦-៣)
- វិញ្ញាសាគូ៖ កីឡាករ ឡេង សារិនរាជ និង Tep Timothy បានឈ្នះ Al Ubaidy min និង Mohammed Abuzed Saber ដោយលទ្ធផល ២០- (ពិន្ទុ ៦-៤, ៦-៤)
ពិន្ទុលំអិត កម្ពុជា ៣-០ មីយ៉ាន់ម៉ា
- វិញ្ញាសាឯកត្តជនទី១៖ កីឡាករ Krusling Mathew បានឈ្នះកីឡាករមីយ៉ាន់ម៉ា Hein Latt Kyaw ២-០ (៦-៤, ៦-៤)
- វិញ្ញាសាឯកត្តជនទី២៖ កីឡាករ ឡេង សារិនរាជ បានឈ្នះកីឡាករមីយ៉ាន់ម៉ា Aung Kyaw Naing ដោយពិន្ទុ ២-០ (៦-៣, ៦-២)
- វិញ្ញាសាវាយគូ៖ កីឡាករ ប៊ុន កេន្នី ចាប់ដៃគូ ឃ្លាំង ពន្លក បានឈ្នះ កីឡាករមីយ៉ាន់ម៉ា Hein Htet Zaw ចាប់ដៃ Aung Myo Thant ដោយលទ្ធផល ២-០ (៧-៥, ៧-២)
តាមដានលទ្ធផលផ្សាយផ្ទាល់៖ Davis Cup Result

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


