កីឡា
បុរសជោគជ័យបំផុតក្នុងអាជីពវាយកូនបាល់ Nadal ចូលនិវត្តន៍ទាំងទឹកភ្នែក
កីឡាករ Rafael Nadal បាននិយាយលាពីពិភពកីឡាវាយកូនបាល់ជាផ្លូវការ ហើយអ្នកគាំទ្របានសរសើរវីរបុរសដែលចូលនិវត្តន៍នៅក្នុងពិធីដ៏ជូរចត់ និងរំជួលចិត្តនៅទីលាន Malaga ជាកន្លែងដែលលោកបានបរាជ័យ ២-១ ក្នុងពាន Davis Cup របស់អេស្ប៉ាញ ដោយថ្វី ហូឡង់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយទប់ទឹកភ្នែកមិនបាន Nadal បានថ្លែងសុន្ទរកថាជិត១៥នាទីដែលលាតសន្ធឹងដល់ព្រឹកព្រលឹម។ ម្ចាស់ជើងឯក Grand Slam ២២សម័យកាលរូបនេះ បានចាញ់ ៦-៤ ៦-៤ ក្រោមថ្វីដៃកីឡាកររបស់ហូឡង់ Botic van de Zandschulp ដោយបញ្ចប់ការឈ្នះការប្រកួតឯកត្តជនចំនួន ២៩ប្រកួតក្នុងការប្រកួត Davis Cup។
Nadal បាននិយាយថា ៖«អ្វីដែលខ្ញុំបានព្យាយាមធ្វើគឺធ្វើជាមនុស្សល្អ ហើយខ្ញុំសង្ឃឹមថាអ្នកបានយល់ឃើញពីរឿងនោះ។ ខ្ញុំចាកចេញពីពិភពកីឡាវាយកូនបាល់ ដោយបានជួបមិត្តភក្តិជាច្រើននៅតាមផ្លូវ។ ខ្ញុំមានមនុស្សច្រើនណាស់ដែលត្រូវអរគុណ។ ខ្ញុំចាកចេញដោយសន្តិភាពនៃចិត្តដែលបានបន្សល់ទុកនូវកេរដំណែលកីឡា និងផ្ទាល់ខ្លួនដែលខ្ញុំអាចមានមោទនភាព»។
Nadal បានបន្ថែមទៀតថា ៖«សូមអរគុណអ្នកទាំងអស់គ្នា។ វាលើសពី២០ឆ្នាំនៃអាជីព មានទាំងឆ្នាំល្អ និងឆ្នាំអាក្រក់។ ខ្ញុំអាចរស់នៅជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ដែលទទួលបានការស្រលាញ់យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោក ជាពិសេសនៅប្រទេសអេស្ប៉ាញ»។

Nadal ត្រូវបានគេចាត់ទុកជាកីឡាករវាយកូនបាល់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ។ អតីតកីឡាករលំដាប់លេខ១ ពិភពលោកផ្នែកបុរសរូបនេះទទួលបានមេដាយមាសអូឡាំពិកលើវិញ្ញាសាឯកត្តជន (ទីក្រុងប៉េកាំង ឆ្នាំ២០០៨) និងវិញ្ញាសាវាយគូ (ទីក្រុង Rio ឆ្នាំ២០១៦) បន្ថែមពីលើពានរង្វាន់ Grand Slam ឯកត្តជនចំនួន ២២ រួមទាំងកំណត់ត្រាឈ្នះ ១៤លើក នៅ French Open ដែលធ្វើអោយគេក្លាយជាស្តេចលើទីលានដីក្រហមដែលមិនអាចប្រកែកបាន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


