កីឡា
ម្ចាស់មេដាយមាស ឈុន ប៊ុនថន ត្រូវបានជ្រើសរើសកាន់ទង់ជាតិនៅកីឡាអូឡាំពិក
កីឡាករអត្តពលកម្មឈានមុខគេនៅកម្ពុជា ឈុន ប៊ុនថន ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ស្ថាប័នរត់ប្រណាំងអន្តរជាតិជាអ្នកជ្រើសរើសកីឡាករ ឈុន ប៊ុនថន ដើម្បីកាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។ ប្រការនេះមានន័យថា មិនមែនតែកម្ពុជាម្នាក់ឯងនោះទេដែលសម្រេចជ្រើសរើសម្ចាស់មេដាយមាសកីឡាស៊ីហ្គេមផ្នែករត់ប្រណាំងរូបនេះឲ្យកាន់ទង់ជាតិ។ ដំណឹងនេះទើបតែដឹងប៉ុន្មានថ្ងៃមុនចេញដំណើរទៅប្រទេសបារាំងប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ថ្វីបើការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាផ្នែកកីឡាអត្តពលកម្ម និងហែលទឹកគឺជាសិទ្ធិអនុគ្រោះក្នុងនាមជាសមាជិកចលនាជំរុញកីឡាអូឡាំពិក ប៉ុន្តែស្ថាប័នជំនាញអន្តរជាតិបានពិនិត្យមើលយ៉ាងដិតដល់ពីកីឡាករ កីឡាការិនីម្នាក់ៗ។ ហេតុដូច្នេះហើយបានជាអត្តពលិកកម្ពុជាទើបបានទទួលដំណឹងជាផ្លូវការប៉ុន្មានថ្ងៃមុនប៉ុណ្ណោះពីឈ្មោះរបស់ខ្លួនដែលត្រូវចូលរួមប្រកួត ខណៈប្រតិភូកម្ពុជាត្រូវចេញដំណើរទៅប្រទេសបារាំងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ឈុន ប៊ុនថន បានក្លាយជាកីឡាករអត្តពលកម្មទី១ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយរូបគេក៏បានចូលរួមប្រកួតអត្តពលកម្មជើងឯកអាស៊ី និងកីឡាទ្វីបអាស៊ីដែលមានកំណត់ត្រាថិរវេលាល្អសម្រាប់វិញ្ញាសាចម្ងាយ៨០០ម៉ែត្រ។

កម្ពុជាបញ្ជូនអត្តពលិកតែ៣រូបប៉ុណ្ណោះសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំងគឺអត្តពលិកហែលទឹក២រូប និងអត្តពលកម្ម១រូប។
ប្រវត្តិអត្តពលិកកម្ពុជាកាន់ទង់ជាតិក្នុងកីឡាអូឡាំពិកគិតចាប់តាំងពីឆ្នាំ១៩៩៦
- អូឡាំពិក ឆ្នាំ១៩៩៦ កាន់ទង់ជាតិកម្ពុជា ដោយកីឡាករអត្តពលកម្ម ធូ រិទ្ធីយ៉ា
- អូឡាំពិក ឆ្នាំ២០០០ កាន់ទង់ជាតិកម្ពុជា ដោយកីឡាករអត្តពលកម្ម ធូ រិទ្ធីយ៉ា
- អូឡាំពិក ឆ្នាំ២០០៤ កាន់ទង់ជាតិកម្ពុជា ដោយកីឡាករហែលទឹក ហែម គិរី
- អូឡាំពិក ឆ្នាំ២០០៨ កាន់ទង់ជាតិកម្ពុជា ដោយកីឡាករអត្តពលកម្ម ហែម ប៊ុនទីន
- អូឡាំពិក ឆ្នាំ២០១២ កាន់ទង់ជាតិកម្ពុជា ដោយកីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន
- អូឡាំពិក ឆ្នាំ២០១៦ កាន់ទង់ជាតិកម្ពុជា ដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី
- អូឡាំពិក ឆ្នាំ២០២០ កាន់ទង់ជាតិកម្ពុជា ដោយកីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត
- អូឡាំពិក ឆ្នាំ២០២៤ កាន់ទង់ជាតិកម្ពុជា ដោយកីឡាករអត្តពលកម្ម ឈុន ប៊ុនថន

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


