កីឡា
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បង្កការភ័យខ្លាចដល់ កីឡាអូឡាំពិក២០២៨
ភ្លើងឆេះព្រៃដ៏កំណាចបំផ្លិចបំផ្លាញនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងបំផ្លាញសង្កាត់នានា និងបង្កសំឡេងរោទិ៍សម្រាប់គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ ជាមួយនឹងទីលានវាយកូនហ្គោល Riviera Country Club និង Sepulveda Basin ស្ថិតនៅក្រោមការគំរាមកំហែង បញ្ហាប្រឈមនៃការធានាសុវត្ថិភាពហ្គេមកាន់តែខ្លាំងឡើង។

ទីក្រុង Los Angeles ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងកីឡាដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងស៊ូទ្រាំនឹងរឿងរ៉ាវដែលត្រូវបានចាត់ទុកជាសុបិនអាក្រក់បំផុត គិតចាប់តាំងពីថ្ងៃអង្គារ ទី០៧ ខែមករាមក។ ភ្លើងឆេះព្រៃដ៏ធំមួយបានលេបត្របាក់តំបន់នេះ បំផ្លាញផ្ទះសម្បែង ទីកន្លែងនានា និងបានឈានចូលដល់ទីតាំងមួយចំនួនដែលគ្រោងនឹងរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨។ អាក្រក់ជាងនេះទៅទៀត ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់ជាង១០នាក់ និងផ្ទៃដីជាង ៣៥,០០០ ហិកតា ត្រូវបានក្លាយទៅជាផេះ។
ដោយមានភ្លើងឆេះដ៏សកម្មចំនួនប្រាំមួយ ការបំផ្លិចបំផ្លាញបានរាលដាលពាសពេញទីក្រុង។ អាជ្ញាធរក្នុងតំបន់រាយការណ៍ពីការជម្លៀសមនុស្សយ៉ាងច្រើន ជាមួយនឹងរចនាសម្ព័ន្ធសំខាន់ៗស្ថិតនៅក្រោមការគំរាមកំហែង។ ទោះបីជាយ៉ាងណា ចំពេលមានភាពវឹកវរភ្លាមៗនោះ មានការព្រួយបារម្ភរយៈពេលវែងមួយ ពាក់ព័ន្ធនឹងជោគវាសនានៃអូឡាំពិកឆ្នាំ២០២៨។

ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺទីលានវាយកូនហ្គោល Riviera Country Club ដ៏ល្បីល្បាញ ដែលគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនហ្គោលអូឡាំពិក។ ដំបូងឡើយ នៅខាងក្រៅតំបន់ជម្លៀស ការរីករាលដាលយ៉ាងឆាប់រហ័សនៃភ្លើង Palisades ត្រូវបានជំរុញដោយខ្យល់បក់ឡើងដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឱ្យទីលានស្ថិតក្នុងភាពគ្រោះថ្នាក់។
ទីតាំងសំខាន់មួយទៀតគឺតំបន់កម្សាន្ត Sepulveda Basin Recreation Area ដែលរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាបាញ់ធ្នូ កីឡាករកង់ក្បាច់ និងកីឡាជិះស្គី។ ខណៈអ្នកពន្លត់អគ្គីភ័យក្នុងតំបន់បានរាយការណ៍ថា មិនមានការខូចខាតរចនាសម្ព័ន្ធ ឬរបួសទេរហូតមកដល់ពេលនេះ។ ស្ថានភាពនៅតែប្រែប្រួលដោយមានលក្ខខណ្ឌដែលអាចផ្លាស់ប្តូរភ្លាមៗ។ ហានិភ័យមិនត្រូវបានកំណត់ចំពោះកន្លែងទាំងនេះទេ។ កីឡដ្ឋាន Rose Bowl ដែលគ្រោងនឹងរៀបចំការប្រកួតបាល់ទាត់ក្នុងអំឡុងពេលហ្គេម ក៏ស្ថិតនៅក្នុងតំបន់ជម្លៀសផងដែរ។

លើសពីកន្លែងអូឡាំពិក វិបត្តិបរិស្ថានបានប៉ះពាល់យ៉ាងខ្លាំងដល់អត្តពលិក និងក្រុមអាជីពនៅទូទាំងលីគកីឡាផ្សេងៗ។ តំបន់ដែលរងផលប៉ះពាល់ជាច្រើនគឺជាជម្រករបស់អត្តពលិកបច្ចុប្បន្ន និងអតីត រួមទាំងអតីតកីឡាករហែលទឹក Gary Hall Jr. ដែលបានបាត់បង់ផ្ទះរបស់ខ្លួន និងមេដាយអូឡាំពិកចំនួន ១០ នៅក្នុងភ្លើង Palisades។ តារាបាលបោះរបស់ក្លិប Clippers កីឡាករ Kawhi Leonard បានត្រឡប់ទៅទីក្រុង Los Angeles ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ទាប់ពីការជម្លៀសរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកក្រុមបាល់បោះ Warriors លោក Steve Kerr បានបាត់បង់ផ្ទះកុមារភាពរបស់លោក ទោះបីជាម្តាយរបស់លោកត្រូវបានជួយសង្គ្រោះទាន់ពេលវេលាក៏ដោយ។
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ បានលើកឡើងអំពីស្ថានភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសម្តែងការដឹងគុណដល់អ្នកពន្លត់អគ្គីភ័យ អ្នកស្ម័គ្រចិត្ត និងក្រុមផ្សេងទៀតដែលបានប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ពួកគេបានចែករំលែកធនធានដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ រួមមានកាកបាទក្រហមអាមេរិក Los Angeles មូលនិធិ LAFD មូលនិធិអ្នកពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា និងជំនួយលំនៅដ្ឋានបន្ទាន់របស់ Airbnb សម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយសារអគ្គីភ័យ។

យ៉ាងណាក៏ដោយ គ្រោះមហន្តរាយកំពុងស្ថិតក្នុងការចោទជាសំណួរកាន់តែជ្រៅ។ ត្រឹមតែជាង ៣ឆ្នាំទៀតប៉ុណ្ណោះ រហូតដល់ភ្លើងអូឡាំពិកបំភ្លឺទីក្រុង ភាពមន្ទិលសង្ស័យក៏នៅតែបន្ត។ តើ LA 2028 អាចធានាសុវត្ថិភាពនៃទីកន្លែងរបស់ខ្លួននៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារភ្លើងឆេះព្រៃដែរឬទេ? តើគ្រោះមហន្តរាយនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើការរៀបចំផែនការព្រឹត្តិការណ៍ និងការយល់ឃើញជាសកល? នៅពេលដែលអណ្តាតភ្លើងបន្តលេបត្របាក់រាប់ហិកតានៅទូទាំងទីក្រុង Los Angeles ផ្លូវទៅកាន់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៨ ប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


