កីឡា
កីឡាករ Yulo ឈរលេខ១ ជាបុគ្គលត្រូវគេស្វែងរកច្រើនបំផុតលើ Google នៅហ្វីលីពីន
កីឡាករ Carlos Yulo ឈរចំណាត់ថ្នាក់លេខ១សម្រាប់ការស្វែងរកក្នុង Google នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៤ បន្ទាប់ពីឈ្នះមេដាយមាស២គ្រឿងពីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កីឡាករកាយសម្ព័ន្ធវ័យ២៤ឆ្នាំ បានក្លាយជាអត្តពលិកដ៏ល្បីល្បាញបំផុតរបស់ប្រទេសហ្វីលីពីន ក្រោយទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤។ រូបគេបានកាន់កាប់តំណែងកំពូលទាំងនៅក្នុងបញ្ជីឈ្មោះបុគ្គលិកលក្ខណៈកីឡា និងជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងចំណាត់ថ្នាក់កំពូលក្នុងប្រភេទព័ត៌មានទូទៅ។
ចំណាត់ថ្នាក់លេខ២ សម្រាប់បុគ្គលិកលក្ខណៈបុរសត្រូវបានគេស្វែងរកច្រើនបំផុតនៅឆ្នាំនេះនៅ ប្រទេសហ្វីលីពីនបានទៅតារាសម្តែងលោក Nash Aguas ។ តារាល្បីក្នុងស្រុកផ្សេងទៀតមានឈ្មោះក្នុងបញ្ជីរួមមានតារាចម្រៀង-អ្នកនិពន្ធបទចម្រៀង Rico Blanco និងតារាបាល់បោះវ័យក្មេង Kobe Paras ដែលថ្មីៗនេះបានបញ្ជាក់ពីទំនាក់ទំនងជាមួយតារាសម្តែងកញ្ញា Kyline Alcantara ។

ស្ថិតក្នុងវ័យត្រឹមតែ២៤ឆ្នាំ Yulo បានក្លាយជាកីឡាករកាយសម្ព័ន្ធហ្វីលីពីនល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមទស្សនាវដ្តី Forbes ។ រូបគេជាអត្តពលិកហ្វីលីពីនទី២ ដែលបានឈ្នះមេដាយមាសអូឡាំពិក និងជាអត្តពលិកទីមួយដលបានឈ្នះមេដាយមាសកីឡាអូឡាំពិក២គ្រឿងជូនប្រទេសហ្វីលីពីន។
ក្រោយការឈ្នះមេដាយមាស២គ្រឿងនៅកីឡាអូឡាំពិក កីឡាករ Yulo ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរាប់លានដុល្លារ។ រូបគេត្រូវបានសន្យាផ្តល់រង្វាន់ជាច្រើន ក្នុងនោះមាន ខុនដូក្នុងទីក្រុងម៉ានីល ការផ្គត់ផ្គង់អាហារពេញមួយជីវិតដោយឥតគិតថ្លៃពីអ្នកជំនួញល្បីៗ និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសហ្វីលីពីន៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


