កីឡា
អាហ្រ្វិកខាងត្បូង នឹងប្រកាសការដេញថ្លៃអូឡាំពិក២០៣៦ នៅខែកុម្ភៈ
លោក Barry Hendricks ប្រធានសហព័ន្ធកីឡា និងគណៈកម្មាធិការអូឡាំពិកអាហ្រ្វិកខាងត្បូង (SASCOC) បានបញ្ជាក់ពីគម្រោងដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦ នឹងចាប់ផ្តើមជាផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

ប្រសិនបើទទួលបានជោគជ័យ ប្រទេសនេះនឹងបង្កើតប្រវត្តិសាស្ត្រជាប្រទេសអាហ្វ្រិកដំបូងគេដែលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក បន្ទាប់ពីវេនរបស់អូឡាំពិក នៅប្រទេសអូស្ត្រាលី ឆ្នាំ២០៣២។ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោកសម្រាប់អាណត្តិទី៤ លោក Hendricks បានសម្តែងសុទិដ្ឋិនិយមចំពោះការដេញថ្លៃនេះ ដោយលើកឡើងពីការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលសម្រាប់ការនាំយកហ្គេមមកកាន់ទ្វីបនេះ។
លោក Hendricks បានពន្យល់ថា ៖«ខែកុម្ភៈគឺជាពេលដែលយើងត្រូវបង្ហាញអ្វីមួយទៅគណៈរដ្ឋមន្ត្រី ហើយគណៈរដ្ឋមន្ត្រីត្រូវអនុម័តវា។ អ្នកត្រូវចាំថា ការបោះឆ្នោតមូលដ្ឋាននៅខែមករានឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។ នៅពេលអ្នកនយោបាយចូលរួមនៅក្នុងនោះ វាគឺអាស្រ័យលើពួកគេទាំងអស់ ដូច្នេះជាការចង់ឱ្យពួកគេផ្តោតអារម្មណ៍នៅដើមឆ្នាំ។ ដើម្បីនិយាយថា នេះគឺជាអ្វីដែលយើងកំពុងធ្វើការ។ តើអ្នកអាចគាំទ្រយើងបានទេ»។

លោក Hendricks ក៏បានបង្ហាញឱ្យដឹងទៀតថា ការជំរុញលើការដេញថ្លៃសម្រាប់ការប្រកួតនេះត្រូវបានបំផុសគំនិតដោយដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach នៅក្នុងខែតុលា។
អាហ្វ្រិកខាងត្បូង បានធានាសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួត Commonwealth Games ឆ្នាំ២០២២ ប៉ុន្តែក្រោយមកបានដកខ្លួនចេញ ដោយទីក្រុង Birmingham ចូលជាអ្នកជំនួស។ សំណួរបានកើតឡើងចាប់តាំងពីពេលនោះមកអំពីការត្រៀមខ្លួនរបស់ប្រទេសក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក។ ទោះជាយ៉ាងណា លោក Hendricks បានធានាការសង្ស័យឡើងវិញថាកាលៈទេសៈបានប្រសើរឡើង។

«យើងមានទំនាក់ទំនងកាន់តែល្អជាមួយរដ្ឋាភិបាលក្នុងដំណាក់កាលនេះ ខ្ញុំអាចប្រាប់អ្នកបាន។ រដ្ឋមន្ត្រីក្រសួងកីឡាបានទៅជាមួយយើង គាត់ធ្វើការប្តេជ្ញាចិត្តនេះដើម្បីនិយាយថា គាត់គាំទ្រយើងក្នុងការនាំយកអូឡាំពិកហ្គេមមកអាហ្វ្រិកខាងត្បូង។ យើងទាំងអស់រួបរួមគ្នានៅក្នុង ជំនឿរបស់យើង និងមានបំណងចង់ធ្វើជាម្ចាស់ផ្ទះហ្គេមទាំងនេះ»។ សម្ដីរបស់ លោក Hendricks។
លោក Hendricks នៅតែមានទំនុកចិត្តថា SASCOC ដោយមានការគាំទ្រពីរដ្ឋាភិបាល មានផែនការរឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមទាំងសម្ភារៈបរិក្ខារដែលមានប្រសិទ្ធភាពខ្ពស់នៅសាកលវិទ្យាល័យសំខាន់ៗ ដើម្បីបន្តការដេញថ្លៃដោយជោគជ័យ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ SABC Sport
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


