កីឡា
យុវជនល្អ លឹម លោកាថុង ជាប់ក្រុមធំជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានចេញបញ្ជីឈ្មោះជាផ្លូវការហើយដើម្បីប្រកួតជាមួយ ស្រីលង្កា វគ្គជម្រុះ AFC Asian Cup ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា និងជើងទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

បញ្ជីឈ្មោះលើកនេះមានភាពខុសប្លែកច្រើន បើប្រៀបធៀបនឹងពេលមុន។ អ្វីដែលគួរឲ្យកត់សំកាល់គឺយុវជនអាយុ១៧ឆ្នាំ លឹម លោកាថុង នៅប្រទេសនូវែលហ្សេឡង់ ត្រូវបានកោះហៅជម្រើសជាតិក្រុមធំ បន្ទាប់ពីបង្ហាញខ្លួនយ៉ាងល្អកាលពីប៉ុន្មានខែមុនក្នុងក្រុមយុវជនកម្ពុជាអាយុ១៩ឆ្នាំ។

ជាមួយគ្នាកីឡាករទទួលបានសញ្ជាតិខ្មែរ៣រូបត្រូវបានកោះហៅចូលជម្រើសជាតិដែរគឺ ខ្សែការពារ មីហ៊្សូណ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង ខ្សែការពារ កាន់ ម៉ូ របស់វិសាខា និងខ្សែបម្រើ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន។



ព្រះខ័នរាជស្វាយរៀង
- អ្នកចាំទី៖ វីរៈ ដារ៉ា
- ខ្សែការពារ៖ សឿយ វិសាល
- ខ្សែការពារ៖ សារ៉េត គ្រីយ៉ា
- ខ្សែការពារ៖ មីហ៊្សូណូ ហ៊ីការ៉ុ
- ខ្សែបម្រើ៖ ធារី ចន្ថាប៊ីន
- ខ្សែបម្រើ៖ ថេឡរ នីកូឡាស់
- ខ្សែបម្រើ៖ គឹម សុខយុទ្ធ
- ខ្សែប្រយុទ្ធ៖ ញាណ សុស៊ីដាន
- ខ្សែប្រយុទ្ធ៖ មិន រតនៈ
វិសាខា
- អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ
- ខ្សែការពារ៖ កាន់ ម៉ូ
- ខ្សែការពារ៖ ស៊ិន សុផាណាត់
- ខ្សែការពារ៖ អ៊ុក សុវណ្ណ
- ខ្សែបម្រើ៖ ស៊ិន សុវណ្ណមករា
- ខ្សែប្រយុទ្ធ៖ ផាន សុផេន
- ខ្សែប្រយុទ្ធ៖ សារ ទី
បឹងកេត
- អ្នកចាំទី៖ ថា ច័ន្ទឬទ្ធី
- ខ្សែបម្រើ៖ ណុប ដេវីត
ភ្នំពេញក្រោន
- ខ្សែការពារ៖ អ៊ន ចាន់ប៉ូលីណ
- ខ្សែការពារ៖ យ៉ើ ម៉ូស្លីម
- ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា
- ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ
អាយអេសអាយ ដង្កោសែនជ័យ
- ខ្សែប្រយុទ្ធ៖ ហាវ សុខនេត្រ
ក្លិប Melville United
- ខ្សែបម្រើ៖ លឹម លោកាថុង
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


