Connect with us

កីឡា

កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​៣​រូប​ជាប់​ជម្រើស​ជាតិកម្ពុជាក្រុមធំ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​ចេញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​ប្រកួត​ជា​មួយ​ ស្រីលង្កា វគ្គ​ជម្រុះ​ AFC Asian Cup ជើង​ទី​១ នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា នៅ​ប្រទេស​ស្រីលង្កា និង​ជើង​ទី​២ ថ្ងៃ​ទី​១០​ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​កីឡាករ​ទាំង​២៣​នាក់​​មានកីឡាករ​មក​ពី​​ក្លិប​ព្រះ​ខ័ន​រាជ​​ស្វាយរៀង​​​៩​នាក់ វិសាខា​៧​​នាក់ ភ្នំពេញ​ក្រោន​៤​​នាក់ បឹងកេត​២​នាក់ អាយអេសអាយ​ដង្កោសែន​ជ័យ​១​នាក់ និងក្លិប​នូវែលហ្សេឡង់ Melville United ១​នាក់។

កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​៣​រូប​គឺខ្សែ​ការពារ មីហ៊្សូណ ហ៊ីការ៉ុ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ខ្សែ​ការពារ​ កាន់ ម៉ូ របស់​វិសាខា និង​ខ្សែ​បម្រើ យូឌៃ អូកាវ៉ា របស់ភ្នំពេញ​ក្រោន។​

  • កីឡាករ Mikaru Mizuno

កីឡាករជប៉ុន Mikaru Mizuno អាយុ៣៣ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា នៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបដំបូង ព្រះខ័នរាជស្វាយរៀង និងផ្លាស់ទៅ​ បឹងកេត មុនពេលត្រឡប់ទៅ ព្រះខ័នរាជស្វាយរៀង និងខ្ចីជើងទៅ គិរីវង់សុខសែនជ័យ។

  • កីឡាករ Khan Mohammed Faeez ​

កីឡាករអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ឈ្មោះខ្មែរ កាន់ ម៉ូ អាយុ៣១ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជានៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ជាមួយក្លិប ក្រសួងការពារជាតិ និងវិសាខា។ ខ្សែ​ការពារ​រូប​នេះ​​ជា​ប្រធាន​ក្រុម​វិសាខា និង​បាន​រៀបការ​ជា​មួយ​ភរិយា​ជា​ខ្មែរ​។

  • កីឡាករ ​ Yudai Ogawa

កីឡាករជប៉ុន Yudai Ogawa អាយុ២៧ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៨ ជាមួយក្លិប ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងភ្នំពេញក្រោន។ ខ្សែ​បម្រើ​កណ្តាល​ដ៏​ឆ្នើម​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ច្រើន​លើក​ហើយ។

ជា​មួយ​គ្នា​នេះ យុវជន​អាយុ​១៧​​ឆ្នាំ​ លឹម លោកាថុង នៅ​ប្រទេស​នូវែលហ្សេឡង់​ ត្រូវ​បាន​កោះ​ហៅ​ជម្រើស​ជាតិ​ក្រុម​ធំ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​កាល​ពី​ប៉ុន្មាន​ខែ​មុនក្នុង​ក្រុម​យុវជន​កម្ពុជា​អាយុ​១៩​​ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • អ្នកចាំទី៖ វីរៈ ដារ៉ា
  • ខ្សែ​ការពារ៖ សឿយ វិសាល
  • ខ្សែ​ការពារ៖ សារ៉េត គ្រីយ៉ា
  • ខ្សែ​ការពារ៖ មីហ៊្សូណូ ហ៊ីការ៉ុ
  • ខ្សែ​បម្រើ៖ ធារី ចន្ថាប៊ីន
  • ខ្សែ​បម្រើ៖ ថេឡរ នីកូឡាស់
  • ខ្សែ​បម្រើ៖ គឹម សុខយុទ្ធ
  • ខ្សែ​ប្រយុទ្ធ៖ ញាណ សុស៊ីដាន
  • ខ្សែ​ប្រយុទ្ធ៖ មិន រតនៈ

វិសាខា

  • អ្នក​ចាំទី៖ ហ៊ុល គឹមហ៊ុយ
  • ខ្សែ​ការពារ៖ កាន់ ម៉ូ
  • ខ្សែ​ការពារ៖ ស៊ិន សុផាណាត់
  • ខ្សែ​ការពារ៖ អ៊ុក សុវណ្ណ
  • ខ្សែ​បម្រើ៖ ស៊ិន សុវណ្ណមករា
  • ខ្សែ​ប្រយុទ្ធ៖ ផាន សុផេន
  • ខ្សែ​ប្រយុទ្ធ៖ សារ ទី

ភ្នំពេញ​ក្រោន

  • ខ្សែ​ការពារ៖ អ៊ន ចាន់ប៉ូលីណ
  • ខ្សែ​ការពារ៖ យ៉ើ ម៉ូស្លីម
  • ខ្សែ​បម្រើ៖ យូឌៃ អូកាវ៉ា
  • ខ្សែ​ប្រយុទ្ធ៖ លឹម ពិសុទ្ធ

បឹងកេត

  • អ្នក​ចាំទី៖ ថា ច័ន្ទឬទ្ធី
  • ខ្សែ​បម្រើ៖ ណុប ដេវីត

អាយអេសអាយ ដង្កោសែន​ជ័យ

  • ខ្សែ​ប្រយុទ្ធ៖ ហាវ សុខនេត្រ

ក្លិប Melville United

  • ខ្សែ​បម្រើ៖ លឹម លោកាថុង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម