កីឡា
ខ្សែបម្រើ Rodri ឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤ ខណៈនារីបានទៅ Aitana
ខ្សែបម្រើ Rodri របស់ក្លិបមេឃខៀវ Manchester City និងជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើម Ballon d’Or ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះគូប្រជែង Vinicius Junior ទទួលបានចំណាត់ថ្នាក់លេខ២ និង Jude Bellingham ទទួលបានចំណាត់ថ្នាក់លេខ៣។
មុនពេលក្លាយជាម្ចាស់ពានឆ្នើមប្រចាំឆ្នាំ Rodri ទទួលបានសមិទ្ធផលជាច្រើនទាំងក្លិប និងជម្រើសជាតិ។ ពានរង្វាន់ធំបំផុតគឺរូបគេជួយ Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League 2023-24 និងជួយក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯកទ្វីបអឺរ៉ុប UEFA European Championship ២០២៤។ ពានរង្វាន់ផ្សេងៗទៀតដូចជា UEFA Super Cup 2023, FIFA Club World Cup 2023 ជាដើម។
ចំណែកពានរង្វាន់ Ballon d’Or ផ្នែកនារីបានទៅកីឡាការិនី Aitana Bonmati របស់ក្លិប Barcelona និងជាសមាជិកអេស្ប៉ាញ។ កីឡាការិនីរូបនេះបានជួយជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯកអឺរ៉ុប UEFA Women’s Nations League ២០២៣-២៤។ ជាមួយគ្នានេះ នាងបានជួយក្លិបឈ្នះជើងឯក Supercopa de España ២០២៣-២៤, ឈ្នះជើងឯក Copa de la Reina ២០២៣-២៤, ឈ្នះជើងឯក UEFA Women’s Champions League ២០២៣-២៤ និងឈ្នះជើងឯកលីគនារីអេស្ប៉ាញ ២០២៣-២៤។
កីឡាករលំដាប់កំពូលទាំង១០រូបរួមមាន៖
- កីឡាករ Rodri (អេស្ប៉ាញ, ក្លិប Manchester City)
- កីឡាករ Vinícius Júnior (ប្រេស៊ីល, ក្លិប Real Madrid)
- កីឡាករ Jude Bellingham (អង់គ្លេស, ក្លិប Real Madrid)
- កីឡាករ Dani Carvajal (អេស្ប៉ាញ, ក្លិប Real Madrid)
- កីឡាករ Erling Haaland (ន័រវេស, ក្លិប Manchester City)
- កីឡាករ Kylian Mbappé (បារាំង, ក្លិប Paris Saint-Germain / Real Madrid)
- កីឡាករ Lautaro Martínez (អាហ្សង់ទីន, ក្លិប Inter)
- កីឡាករ Lamine Yamal (អេស្ប៉ាញ, ក្លិប Barcelona)
- កីឡាករ Toni Kroos (អាល្លឺម៉ង់, ក្លិប Real Madrid)
- កីឡាករ Harry Kane (អង់គ្លេស, ក្លិប Bayern München)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


