កីឡា
អតីតជម្រើសជាតិ ទុំ សារ៉ាយ និង ទៀង ទីនី ដឹកនាំក្រុមឈ្នះជើងឯកលីគយុវជនរៀងៗខ្លួន
ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំនៃក្លិប អាយអេសអាយ ដង្កោសែនជ័យ និងក្រុមយុវជនអាយុ១៩ឆ្នាំនៃក្លិប វិសាខា បានឈ្នះជើងឯកលីគយុវជនតាមកម្រិតអាយុរៀងៗខ្លួន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុមយុវជនវិសាខា ដែលដឹកនាំដោយលោក ទៀង ទីនី អតីតខ្សែការពារជម្រើសជាតិដ៏ឆ្នើមម្នាក់បានគ្រងជើងឯកលីគយុវជនអាយុក្រោម១៦ឆ្នាំ (Cambodian U16 Youth League ) ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុមយុវជន សៀមរាបយូណាយធិត ដោយលទ្ធផល ១-០ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មិនត្រឹមតែប៉ុណ្ណោះ លោក ទៀង ទីនី បានដឹកនាំក្រុមយុវជនវិសាខាអាយុក្រោម១៩ឆ្នាំឈានដល់វគ្គផ្តាច់ព្រ័ត្រ លីគយុវជនអាយុ១៩ឆ្នាំថែមទៀត ប៉ុន្តែទទួលបានត្រឹមជើងឯករង បន្ទាប់ពីចាញ់ក្រុម ក្រុមយុវជន អាយអេសអាយ ដង្កោសែនជ័យ ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៣-៤ បន្ទាប់ពីប្រើស្មើ ៤-៤ ក្នុងការប្រកួកត១២០នាទី។

ក្រុមយុវជន អាយអេសអាយ ដង្កោសែនជ័យ ដែលដឹកនាំដោយលោក ទុំ សារ៉ាយ អតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិដ៏ឆ្នើមមួយរូប បានគ្រងជើងឯកលីគយុវជនអាយុ១៩ឆ្នាំ (Cambodian U19 Youth League) ពិតជាធ្វើបានល្អមែនទែនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង យុវជនវិសាខា និង ដង្កោសែនជ័យ ពិតជាជក់ចិត្តខ្លាំងមែនទែនដោយបានស៊ុតចូលគ្នាទៅមក នាំមុខគ្នាម្តងម្នាក់ ហើយចុងម៉ោងស្ទើរតែចប់ដោយលទ្ធផល ៤-៣ ទៅហើយនៅពេល ក្រុមយុវជនដង្កោសែនជ័យ នាំមុខ ប៉ុន្តែនៅសល់តែ២នាទីចុងក្រោយវិសាខាតាមស្មើ ៤-៤ ដែលធ្វើឲ្យប៉េណាល់ទីកាត់សេចក្តីទើបរកឃើញអ្នកឈ្នះ។

នេះជាព្រឹត្តិការណ៍ប្រកួតលីគយុវជនកម្ពុជាលើកទី១ដែលមានរហូតដល់២កម្រិតក្នុងពេលតែមួយ។ ក្រុមនីមួយៗបានបង្ហាញការត្រៀមខ្លួន និងចូលរួមយ៉ាងល្អតាំងពីចាប់ផ្តើមរហូតចប់។ លីគយុវជននេះនឹងក្លាយជាចំណែកដ៏សំខាន់ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងកម្រិតយុវជន និងកម្រិតលើឆាកអន្តរជាតិនាពេលខាងមុខ៕

អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម