Connect with us

កីឡា

សហព័ន្ធបញ្ជាក់៖«តាមបច្ចេកទេស លីគយុវជននឹងធ្វើរាល់ឆ្នាំ»

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​បាល់ទាត់​​​​លីគ​បាល់ទាត់​យុវជន​ជា​រៀង​រាល់​ឆ្នាំ ប្រសិន​បើគ្មាន​ឧបសគ្គ​រាំង​ស្ទះ​ដល់​​ការ​រៀប​ចំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ចាប់​ផ្តើម​រដូវ​កាល​ដំបូង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​លីគ​យុវជន​ចំនួន​២​កម្រិត​ផ្សេង​គ្នា​គឺ​ លីគ​យុវជន​អាយុ​​ក្រោម​១៦​ឆ្នាំ​ និង​លីគ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ដែល​នឹង​មាន​ក្លិប​ សមាគម​​បាល់ទាត់​​ចំនួន​១១​ចូល​រួម​ប្រកួត​ប្រជែង។ ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ប្រសិន​បើ​គ្មាន​បញ្ហា​រាំង​ស្ទះ។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ប្រាប់​សារព័ត៌មាន«កម្ពុជា​ថ្មី»​ថា កន្លង​មក​ធ្លាប់​រៀបចំ​ការ​ប្រកួត​ជើងឯក​យុវជន​ដែរ ប៉ុន្តែ​មិន​បាន​ទៀង​ទាត់​រាល់​ឆ្នាំ​ទេ​ដោយសារ​ខ្វះ​ថវិកា និងវិបត្តិ​កូវីដ-១៩​ផង។

លោក​មាន​ប្រសាសន៍​ថា ៖«យើង​មាន​ជម្រើស​ខាង​ផ្នែក​បច្ចេកទេស ហើយ​ក៏​អាស្រ័យ​ទៅ​លើ​ហិរញ្ញវត្ថុ​ដែរ។ ការ​ប្រកួត​លីគ​យុវជន​នេះ បើ​តាម​តម្រូវ​ការ​ខាង​បច្ចេកទេស​គឺ​យើង​មាន​ផែន​ការ​រៀបចំ​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ ក៏​ប៉ុន្តែ​ដូច​កន្លង​មក​អីចឹង យើង​​បាន​​ខក​ខាន​។ ទី១​ដោយ​សារ​​​មាន​វិបត្តិ​កូវីដ-១៩ ហើយ​ទី​២​មាន​វិបត្តិហិរញ្ញវត្ថុ។ យើង​អត់​មាន​អ្នក​ឧបត្ថម្ភ។ ម្យ៉ាង​ទៀត ខាង FIFA គ្មាន​កញ្ចប់​ថវិកា​សម្រាប់​រៀបចំ​ការ​ប្រកួត​លីគ​យុវជន​​ទេ។ បើ​រៀបចំយើង​ត្រូវ​ចំណាយ​ដោយ​ខ្លួន​ឯង​។ នេះ​ហើយ​ជា​បញ្ហា​ប្រឈម ប៉ុន្តែ​​បើ​យើង​មាន​កញ្ចប់​ថវិកា យើង​នឹង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ»។

លីគ​យុវជន​អាយុ​ក្រោម១៦​ឆ្នាំ​មាន​១០​ក្រុម​ចូល​រួម​ប្រកួត​

  1. យុវជន​ណាហ្គាវើលដ៍
  2. សមាគមកីឡាបាល់ទាត់​ខេមរភូមិ​
  3. អង្គរថាយហ្គឺរ
  4. ព្រះ​ខ័នរាជ​ស្វាយរៀង
  5. ភ្នំពេញ​ក្រោន
  6. វិសាខា
  7. ISI ដង្កោសែន​ជ័យ
  8. បឹងកេត
  9. សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ​១៥​ឆ្នាំ និង
  10. ក្លិប​សៀមរាប យូណាយធីត

លីគ​យុវជន​អាយុ​១៩​ឆ្នាំ​ក៏​មាន​ក្រុម​១០​ចូល​រួម​ប្រកួត​

  1. ​ណាហ្គាវើលដ៍
  2. សមាគមកីឡាបាល់ទាត់​ខេមរភូមិន្ទ​
  3. អង្គរថាយហ្គឺរ
  4. ព្រះ​ខ័នរាជ​ស្វាយរៀង
  5. ភ្នំពេញ​ក្រោន
  6. វិសាខា
  7. ISI ដង្កោសែន​ជ័យ
  8. បឹងកេត
  9. សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ១៨​ឆ្នាំ
  10. សាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម