កីឡា
នេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញ លីគយុវជនគ្រោងចាប់ផ្តើមខែឧសភា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំការប្រកួតបាល់ទាត់ជើងឯកខេមបូឌានលីគយុវជន នៅខែឧសភា ឆ្នាំ២០២៤នេះដោយមាន២កម្រិតអាយុផ្សេងគ្នាគឺ លីគយុវជនអាយុក្រោម១៦ឆ្នាំ និងលីគយុវជនអាយុក្រោម១៩ឆ្នាំ។

តាមការគ្រោងទុក លីគយុវជនអាយុក្រោម១៦ឆ្នាំមាន១០ក្រុមក្នុងនោះ ក្រុមបាល់ទាត់សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុក្រោម១៥ឆ្នាំ ខណៈលីគយុវជនអាយុក្រោម១៩ឆ្នាំក៏មាន១០ក្រុម ក្នុងនោះក្រុមសាលាបាល់ទាត់ជាតិបាទីអាយុ១៥ឆ្នាំ និងក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៨ឆ្នាំ។

ការបង្កើតឲ្យមានការប្រកួតលីគយុវជន ឬកម្មវិធីប្រកួតកម្រិតយុវជនទៀងទាត់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់ទាំងក្រុមឯកជន និងក្រុមជម្រើសជាតិ។
លោក Kazunori Ohara អតីតនាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ការអភិវឌ្ឍបាល់ទាត់យុវជនកម្ពុជាមានបញ្ហាប្រឈមច្រើនទាំងនៅសាលាបាល់ទាត់ជាតិបាទី និងសាលាតម្រង់ទិស២៥ខេត្តក្រុង ពីព្រោះមានតែកម្មវិធីហ្វឹកហាត់ ប៉ុន្តែខ្វះកម្មវិធីប្រកួតជាក់ស្តែងទៀងទាត់។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោននៅពេលផ្តល់បទសម្ភាសជាមួយ«កម្ពុជាថ្មី»បានលើកឡើងថា រឿងមួយដែលលោកខកចិត្តគឺមិនទាន់មានការប្រកួតកម្រិតយុវជនឲ្យបានទៀងទាត់ ចាប់តាំងពីលោកបានមកស្នាក់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៦។ លោកបានសង្កត់ធ្ងន់ថា ក្រុមបាល់ទាត់ជម្រើសជាតិមួយមិនអាចខ្លាំងបានទេ ប្រសិនបើខ្វះការអភិវឌ្ឍ និងប្រកួតប្រជែងកម្រិតយុវជន។
លីគយុវជនអាយុក្រោម១៦ឆ្នាំ (?–??)
- បឹងកេត
- វិសាខា
- ព្រះខ័នរាជស្វាយរៀង
- សមាគមកីឡាបាល់ទាត់ក្រសួងការពារជាតិ
- អាយអេសអាយ ដង្កោសែនជ័យ
- ភ្នំពេញក្រោន
- ណាហ្គាវើលដ៍
- អង្គរថាយហ្គឺរ
- សៀមរាប យូណាយធីត
- សាលាតម្រង់ទិសរាជធានីភ្នំពេញ

លីគយុវជន អាយុក្រោម ១៩ឆ្នាំ (?–??)
- បឹងកេត
- វិសាខា
- ព្រះខ័នរាជស្វាយរៀង
- សមាគមកីឡាបាល់ទាត់ក្រសួងការពារជាតិ
- អាយអេសអាយ ដង្កោសែនជ័យ
- ភ្នំពេញក្រោន
- ណាហ្គាវើលដ៍
- អង្គរថាយហ្គឺរ
- សាលាបាល់ទាត់ជាតិបាទីអាយុ១៥ឆ្នាំ
- សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៨ឆ្នាំ
បើគ្មានការប្រែប្រួលទេ កម្មវិធីប្រកួតលីគយុវជនកម្ពុជាគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៤។ ការបង្កើតឲ្យមានលីគយុវជនពិតជាសំខាន់ណាស់សម្រាប់កម្ពុជាក្នុងប្រកួតពានរង្វាន់អន្តរជាតិទាំងកម្រិតអាស៊ាន និងអាស៊ី ជាពិសេសកម្ពុជាដាក់គោលដៅឆ្ពោះទៅជុំចុងក្រោយជើងឯកពិភពលោក ឆ្នាំ២០៣៨៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?