កីឡា
លោក Pau Marti ប្រកាសចាកចេញពីគ្រូបង្វឹកម៉ាឡេស៊ី ក្រោយចប់ AFF Cup
លោក Pau Marti បានប្រកាសចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បន្ទាប់ពីចប់ព្រឹត្តិការណ៍ប្រកួត AFF Championship ខែធ្នូ ឆ្នាំ២០២៤។

នៅថ្ងៃទី៥ ខែធ្នូនេះ លោក Pau Marti ដែលកំពុងដឹកនាំក្រុមជម្រើសជាតិម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា បានប្រកាសពីការចាកចេញពីគ្រូបង្វឹកម៉ាឡេស៊ី ក្រោយ AFF Championship ចប់នៅថ្ងៃទី២០ ខែធ្នូ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី។
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបានបញ្ជាក់ថា គ្រូបង្វឹកថ្មីនឹងប្រកាសតែងតាំងនៅដើមឆ្នាំ២០២៥ ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៦។
លោក Pau Marti ត្រូវបានតែងតាំងជាគ្រូបង្គោលបណ្តោះអាសន្នក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីលោក Kim Pan-gon បានចាកចេញ។ លោកធ្លាប់ធ្វើជាគ្រូជំនួយជម្រើសជាតិម៉ាឡេស៊ីពីឆ្នាំ២០២២ដល់២០២៤៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


