កីឡា
កម្ពុជា ស្ថិតក្នុង ៩ ប្រទេស នៅវគ្គចែកពូល AFF Cup ខណៈ ព្រុយណេ និង ទីម័រខាងកើត ត្រូវជម្រុះ
ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍កម្រិតទី១ ASEAN Championship លើកទី១៦ នឹងចាប់ផ្តើមពី២៤ ខែកក្កដា ដល់ទី២៦ ខែសីហា ឆ្នាំ ២០២៦ ដែលមាន ១០ ប្រទេសចូលរួមប្រកួត។

រូបមន្តនៃការប្រកួតគ្មានអ្វីប្រែប្រួលទេគឺទម្រង់ដដែលគិតចាប់តាំងពីឆ្នាំ ២០១៨។ ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅ FIFA Ranking ប្រចាំតំបន់អាស៊ាន ចំនួន ៩ ស្ថិតនៅវគ្គចែកពូល ខណៈក្រុមស្ថិតកម្រិតទាបជាងគេចំនួន ២ ត្រូវប្រកួតជម្រុះដើម្បីយក ១ ក្រុមឡើងវគ្គចែកពូល។

នៅវគ្គចែកពូល ក្រុមទាំង ១០ ត្រូវបែងចែកជា ២ ពូល ហើយក្នុង ១ ពូល មានចំនួន ៥ ក្រុមត្រូវប្រកួតសន្សំពិន្ទុមួយជើង គឺក្នុងដី ២ ប្រកួត និង ២ ប្រកួតនៅក្រៅដី។ ក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ២ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានការប្រកួត ២ ជើងគឺ ក្នុងដៃ និងក្រៅដី ហើយវគ្គផ្តាច់ព្រ័ត្រ ក៏ប្រកួត ២ ជើងដែរ។

ក្រុមជម្រើសជាតិចំនួន ៩ ដែលស្ថិតនៅក្នុងវគ្គចែកពូលដោយមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។ ចំណែក ទីម័រខាងកើត និង ព្រុយណេ ត្រូវប្រកួតជម្រុះដើម្បីជ្រើសរើសយក ១ ក្រុម ឡើងទៅវគ្គចែកពូល ដែលមាន ១០ ប្រទេស។
ការប្រកួតជម្រុះរវាង ព្រុយណេ និង ទីម័រខាងកើត ជើងទី ១ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសទីម័រខាងកើត និងជើងទី ២ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសព្រុយណេ។

ព្រឹត្តិការណ៍ប្រកួតលើកទី ១៦ នេះគឺធ្វើឡើងនៅរដូវក្តៅ ឬពាក់កណ្តាលឆ្នាំជាលើកដំបូងដើម្បីអបអរខួបលើកទី ៣០ ឆ្នាំ បន្ទាប់ពីពានរង្វាន់នេះបានចាប់ផ្តើមរៀបចំឡើងដំបូងនៅឆ្នាំ ១៩៩៦។ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម គឺជាក្រុមការពារជើងឯកឆ្នាំចាស់ បន្ទាប់ពីពួកគេបានឈ្នះកាលពីឆ្នាំ ២០២៤។

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់ចូលរួមប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចំនួន ១១ លើក ប៉ុន្តែមិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុពូលឡើយ។ ការចាប់ឆ្នោតជ្រើសរើសពូល ធ្វើនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


