កីឡា
កីឡាករវ័យក្មេងឈាមជ័រខ្មែរ ៥នាក់ កំពុងលេងនៅក្រៅប្រទេសគួរឲ្យចាប់អារម្មណ៍
លេចវត្តមានកីឡាករមានឈាមជ័យជាខ្មែរចំនួន ៥ នាក់ នៅក្រៅប្រទេសដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រកម្ពុជា។ ខាងសារព័ត៌មាន «កម្ពុជាថ្មី» សូមបង្ហាញប្រវត្តិខ្លះៗរបស់កីឡាករទាំង ៥ នាក់នោះ។
កីឡាករកូនកាត់ខ្មែរ-អាមេរិក Carson Starrett កំពុងហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប FC Barcelona ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ កីឡាករ វ័យ ១៣ ឆ្នាំរូបនេះ មានម្តាយជាខ្មែរ និងឪពុកជាជនជាតិ អាមេរិក។ត្រឹមវ័យ ១៣ ឆ្នាំមានកម្ពស់ ១.៨៥ ម៉ែត្រ និងលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល។

យុវជនកូនកាត់ខ្មែរ-អាមេរិក Micah Burton វ័យ ១៩ ឆ្នាំ កំពុងលេងនៅក្លិប Austin នៅលីគ Major League Soccer របស់ អាមេរិក។ រូបគេមានម្តាយជាខ្មែរមាន ឈ្មោះ Srey Samie និងឪពុកជាជនជាតិ អាមេរិក។ យុវជនរូបនេះ លេងតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៧ ឆ្នាំផងដែរ។

កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-កាប់វែរ Tahirys Dos Santos វ័យ ១៨ ឆ្នាំ។ យុវជនរូបនេះកំពុងលេងឱ្យឈុតយុវជនក្លិប FC Metz អាយុក្រោម ១៩ ឆ្នាំនៃលីគយុវជនបារាំងអាយុក្រោម ១៩ ឆ្នាំ។ រូបគេត្រូវបានគេសង្កេតឃើញថា តែងតែជាប់ជម្រើស ១១ នាក់ដំបូងសឹងតែគ្រប់ការប្រកួត។

យុវជនកូនកាត់បីសាសន៍ ខ្មែរ-អាមេរិក-អ៉ីរ៉ាក Orion Tower Jolliff វ័យ ១៣ ឆ្នាំកំពុងលេងឲ្យឈុតយុវជនក្លិប San Jose Earthquakes Academy។ រូបគេលេងតួនាទីជាខ្សែការពារកណ្តាល ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៥ ឆ្នាំផងដែរ។

កីឡាករកូនកាត់ខ្មែរ-កាតា Abdulla Al-Ali វ័យ ២៣ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ តួនាទីខ្សែការពារកណ្តាល ធ្លាប់ជាប់ជម្រើសជាតិកាតា អាយុក្រោម១៨ឆ្នាំ និង២៣ឆ្នាំ ប៉ុន្តែមិនធ្លាប់ជាប់ឈុតធំនោះទេ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


