កីឡា
មកដល់ខ្មែរម្សិលម្សិល ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក
ព្រះខ័នរាជស្វាយរៀង គ្មានពេលវេលាសម្រាកទេ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ដោយត្រូវបន្តធ្វើការធ្ងន់ជាមួយ បឹងកេត នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

រយៈពេលចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង រវល់ខ្លាំងមែនទែនដោយបានប្រកួតឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ី Madura United ដោយលទ្ធផល ៣-០ ជើងទី១ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់មក ពួកគេបានធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ីដើម្បីប្រកួតជាមួយ Madura United នៅជើងទី២ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ហើយបានបង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ី AFC Challenge League លើកដំបូង។

កីឡាករ និងក្រុមការងារគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងមិនបានសម្រាកដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទេ ដោយសារភារកិច្ចក្នុងពានរង្វាន់អន្តរជាតិ។ បន្ទាប់ពីចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបានធ្វើដំណើរមកដល់ប្រទេសកំណើតវិញនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥។

ពួកគេត្រូវបន្តធ្វើការធ្ងន់ទៀតនៅថ្ងៃអាទិត្យ ទី២០ ខែមេសានេះដោយ ត្រូវទៅជួប បឹងកេត វេលាម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រះខ័នរាជស្វាយរៀងត្រូវការបង្កើន៣ពិន្ទុបន្ថែមទៀតដើម្បីក្តីសង្ឃឹមកាន់តែច្រើនក្នុងការឆ្ពោះទៅរកការឈ្នះជើងឯកលីគកំពូលកម្ពុជាជាថ្មី។

ការប្រកួតក្នុងលីគនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ ខណៈ ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាងមាន៦៤ពិន្ទុ ដោយមាន៤ពិន្ទុនាំមុខ ក្រុមចំណាត់ថ្នាក់លេខ២ភ្នំពេញក្រោន ដែលមាន៦០ពិន្ទុ។ ដូច្នេះព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមតែឈ្នះ៣ប្រកួត និងស្មើ១ប្រកួតទៀតគឺឈ្នះជើងឯកហើយក្នុងចំណោម៥ប្រកួតចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


