កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាង សម្លឹងទៅរកការឈ្នះជើងឯក៣ក្នុង១រដូវកាល
ព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីឈ្នះម្ចាស់ផ្ទះ បឹងកេត ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតសប្តាហ៍ទី២៤ កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើនក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ។

ការទទួលបាន៣ពិន្ទុបន្ថែម ព្រះខ័នរាជស្វាយរៀង មាន៦៧ពិន្ទុ នៅតែរក្សាគម្លាតពិន្ទុនាំមុខ៤ពិន្ទុ លើក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ដែល មាន៦៣ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹមតែ៤ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ។ ចំណែក វិសាខា ដែលមាន៥៩ពិន្ទុ កាន់តែឃ្លាតឆ្ងាយក្នុងការប្រជែងជើងឯក ក្រោយចាញ់ ភ្នំពេញក្រោន ១-០ ធ្វើឲ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដល់ទៅ៨ពិន្ទុ។

ព្រះខ័នរាជស្វាយរៀងកំពុងសម្លឹងបង្កើតកំណត់ត្រាថ្មីក្នុងការឈ្នះជើងឯក៣ផ្សេងគ្នាក្នុងមួយរដូវកាល។ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League។ ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង ក៏ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថែមទៀត។
លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង សង្ឃឹមគណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាក្រុមជាដៃគូយោគយល់ និងផ្តល់ពេលវេលាសមរម្យសម្រាប់ត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីប្រកួតដ៏មមាញឹករបស់ ព្រះខ័នរាជស្វាយរៀង ចុងរដូវកាល
- ប៉ះ បឹងកេត ថ្ងៃទី២៣ មេសា ពានសម្តេចតេជោ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១
- ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី២៧ មេសា ក្នុងលីគ
- ប៉ះ វិសាខា ថ្ងៃទី៣ ឧសភា ក្នុងលីគ
- ប៉ះ បឹងកេត ថ្ងៃទី៧ ឧសភា ពានសម្តេចតេជោ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២
- ប៉ះ ណាហ្គាវើលដ៍ ថ្ងៃទី១០ ឧសភា ក្នុងលីគ
- ប៉ះ FK Arkadag ថ្ងៃទី១០ ខែឧសភា វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
- ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១៨ ឧសភា ក្នុងលីគ


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


