កីឡា
តើ ព្រះខ័នរាជស្វាយរៀង អាចសាងប្រវត្តិសាស្ត្រជាក្រុមអាស៊ានទី ២ ឈ្នះពាន ACL បានទេ?
ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលឈ្នះពានក្លិបលំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League ប្រសិនបើអាចយកឈ្នះក្រុម FK Arkadag នៅវគ្គផ្តាច់ព្រ័ត្រ។

ពានក្លិបលំដាប់ទី ៣ របស់ អាស៊ីនេះ គឺបង្កើតឡើងដំបូងតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ដែលពេលនោះប្រើឈ្មោះថា AFC President’s Cup ប៉ុន្តែដំណើការដល់ឆ្នាំ ២០១៤ ក៏បានរំសាយចោលវិញ។ លុះមកដល់រដូវកាល ២០២៤-២០២៥ នេះ ទើបចាប់ផ្តើមដំណើការឡើងវិញ ដោយប្រើឈ្មោះថ្មីថា AFC Challenge League។
នៅក្នុងប្រវត្តិសាស្ត្រពានក្លិបលំដាប់ទី ៣ របស់ទ្វីបអាស៊ី គឺទើបតែមានក្រុមមកពី អាស៊ាន ១ ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាននេះ នោះគឺក្រុម Yadanarbon របស់ប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ ២០១០។ ក្រៅពីនោះ ក្រុមដែលធ្លាប់ឈ្នះពាននេះ គឺសុទ្ធតែជាក្រុមមកពីតំបន់ផ្សេង ដោយក្រុម Regar TadAZ មកពី ធូសាន់ហ្សូដា ឈ្នះច្រើនជាងគេ គឺចំនួន ៣ លើកក្នុងឆ្នាំ ២០០៥, ២០០៨ និង ២០០៩។ បន្ទាប់មកក្រុម Dordoi-Dynamo មកពីគីជីស្ថាន ឈ្នះ ២ លើកគឺនៅឆ្នាំ ២០០៦ និង ២០០៧។ ចំណែកក្រុមផ្សេងៗទៀតសុទ្ធតែឈ្នះ ១ លើកដូចគ្នា ដូចជាក្រុម Taipower របស់ ចាយនីស តៃប៉ិ នៅឆ្នាំ ២០១១, ក្រុម Istiklol របស់ តាជីគីស្ថាន នៅឆ្នាំ ២០១២, ក្រុម Balkan មកពី តួកមេនីស្ថាន នៅឆ្នាំ ២០១៣ និង ក្រុម HTTU Asgabat មកពី តួកមេនីស្ថាន ដូចគ្នានៅឆ្នាំ ២០១៤។

យ៉ាងណាមិញ កន្លងមកក៏ធ្លាប់មានក្រុមតំណាងកម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រពាននេះផងដែរ នោះគឺក្រុម ភ្នំពេញក្រោន នៅឆ្នាំ ២០១១ ប៉ុន្តែពេលនោះបានត្រឹមជើងឯករងប៉ុណ្ណោះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Taipower របស់ ឆាយនីស តៃប៉ិ ក្នុងលទ្ធផល ៣ ទល់នឹង ២ ដ៏ចម្រូងចម្រាស។
ងាកមកកាន់រដូវកាល ២០២៤-២០២៥ ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើផ្លូវមួយ ក្នុងការបង្កើតកំណត់ត្រាជាក្រុម អាស៊ានទី ២ ដែលឈ្នះពាននេះ ក្រោមការប្រើឈ្មោះ AFC Challenge League ជាលើកដំបូង ប្រសិនបើពួកគេ អាចយកឈ្នះលើក្រុម FK Arkadag របស់តួកមេនីស្ថាននៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ១០ ខែ ឧសភា ខាងមុខ៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


