កីឡា
ធន់ រិទ្ធី មិនហ៊ានប្ដូរដៃជាមួយកីឡាកររុស្សីម្នាក់នេះទេ ប្រើស្នៀតនេះវិញទប់ទល់បាន
អ្នកប្រដាល់មកពីក្លឹបធន់សុភាគុនខ្មែរ ធន់ រិទ្ធី ថាខ្លួនមិនហ៊ានប្ដូរកណ្ដាប់ដៃជាមួយកីឡាកររុស្សី សូឡូម៉ុន ឌេមីន នោះទេកាលយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយប្រើស្នៀតវែងវាយទប់ទល់វិញបានផលដូចការរំពឹងទុក។

កីឡាករ ធន់ រិទ្ធី
ធន់ រិទ្ធី បានឲ្យដឹងក្រោយការប្រកួតថា ខ្លួនក៏មិននឹកស្មានថាឈ្នះលឿនបែបនេះដែរ ដោយសារកីឡាករ សូឡូម៉ុន ឌេមីន រូបនេះយកដៃរងការទាត់ធ្ងន់ៗ។ ការទាត់នេះធ្ងន់ និងពេញៗស្នងជើងរបស់ខ្លួនតែម្ដង។

កីឡាកររុស្សី សូឡូម៉ុន ឌេមីន
មុនការប្រកួតមកដល់ រិទ្ធី បានមើលវីដេអូចាស់ៗរបស់កីឡាកររុស្សីខាងលើមិនក្រោម ២០ដងនោះឡើយ ពោលអ្នកប្រដាល់រូបនេះល្អមែនកាលនៅឯប្រទេសរបស់គេពិសេសកណ្ដាប់ដៃ និងជាប្រភេទកីឡាករ MMA មួយរូបផងដែរ។ ដូច្នេះហើយខ្លួនមិនអាចចូលប្ដូរកណ្ដាប់ដៃជាមួយនោះឡើយ ព្រោះជាប្រភេទហ្គង់តូចទៀតផងបើត្រូវមិនស្រួលអាចចប់របស់ដៃគូវិញ។

កីឡាករ ធន់ រិទ្ធី
កូនសិស្សលោក ធន់ សុភា រូបនេះគឺហាត់ត្រៀមស្នៀតវាយប្រយោល និងមួយទៀតខ្លួនមានផ្លែវែងជាងផង ហេតុនេះវាយបែបឆ្ងាយឲ្យបានច្រើនពិសេសទាត់តែម្ដងគឺទទួលបានផលដូចការរំពឹងទុកមុនប្រកួតអីចឹងដែរ។ រិទ្ធី មិនដឹងថាកីឡាកររុស្សីរូបគេចាញ់អាកាសធាតុ ឬមានបញ្ហាសុខភាពអ្វីនោះទេបានបរាជ័យលឿនបែបនេះ។
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នេះកីឡាករ ធន់ រិទ្ធី បានផ្ដួលកីឡាកររុស្សី សូឡូម៉ុន ឌេមីន ឲ្យបោះបង់ការប្រកួតនៅទឹកទី១ ក្នុងកម្មវិធីប្រដាល់ស៊ីម៉ង់អូដ្ឋរបស់សង្វៀនបាយ័ន។ រិទ្ធី ជាសិស្សគុនមកពីក្លឹបប្រដាល់ធន់សុភាគុនខ្មែរ៕





កីឡាករ ធន់ រិទ្ធី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


