កីឡា
“អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ការប្រកួតដ៏ធំ ដើម្បីរង្វាន់កាន់តែធំ ត្រូវបានប្រកាសជាផ្លូវការ!
សន្និសីទសារព័ត៌មានដ៏គួរឲ្យកត់សម្គាល់មួយទៀត ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតមួយ ដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀតគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” នៅថ្ងៃទី២៧ មីនា ២០២១ នៅស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី។

អ្នកគាំទ្រគុនខ្មែរទាំងអស់ ពិតជានៅចាំកម្មវិធីប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ដែលមានការបែងចែកអ្នកប្រយុទ្ធជាពីរក្រុម ធ្វើការប្រកួតស្វែងរកជើងឯកប្រចាំក្រុមនីមួយៗ រួចជើងឯកទាំងពីរត្រូវប៉ះគ្នាម្តងទៀតដើម្បីក្លាយជា “ជើងឯក” ប្រចាំកម្មវិធី។ ឥឡូវនេះ គោជល់ បានបង្កើតនូវព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយទៀតដែលកាន់តែជក់ចិត្ត កាន់តែរំភើប ជាមួយឆាកប្រយុទ្ធកាន់តែស្រាវស្រួច និងរង្វាន់កាន់តែធំគឺ “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក”!
កំពូលកីឡាករជើងខ្លាំង ៨ រូប ត្រូវបានជ្រើសរើស រួចបែងចែកជាពីរក្រុមដើម្បីប្រយុទ្ធដណ្តើមតំណែងជាជើងឯកនៅក្នុងក្រុមរៀងៗខ្លួន។ ហើយនៅចុងបញ្ចប់ ជើងឯកនៃក្រុមនីមួយៗ នឹងត្រូវប្រកួតគ្នាដើម្បីក្លាយជាជើងឯកនៃកម្មវិធីនេះ និងមានសិទ្ធិប្រកួតនៅក្នុងវគ្គដ៏ពិសេសមួយទៀត។ គួរបញ្ជាក់ផងដែរថាកីឡាករ ៤ រូបចុងក្រោយក្នុងចំណោមអ្នកប្រយុទ្ធទាំង ៨ នឹងត្រូវផ្តល់រង្វាន់ទៅតាមលំដាប់លេខរៀងដែលរួមមាន ខ្សែក្រវាត់ជើងឯកមួយ ពានមួយគ្រឿង និងទឹកប្រាក់ ៥.០០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ២.០០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ១.៥០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ១.០០០ ដុល្លារ។

ជើងឯករកឃើញហើយ តែការប្រកួតមិនទាន់ដល់ទីបញ្ចប់នៅឡើយ! ឃីម បូរ៉ា ដែលជាកីឡាករជើងឯកខ្សែក្រវាត់គោជល់មួយរូប បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយជើងឯកដែលទើបរកឃើញថ្មីៗ ហើយមួយប្រកួតចុងក្រោយនេះ នឹងសម្រេចថាតើនរណាគឺជា “កំពូលជើងឯក”។ កំពូលជើងឯក នឹងទទួលបានខ្សែក្រវាត់មួយទៀត រួមជាមួយពានមួយគ្រឿង និងទឹកប្រាក់ ៥.០០០ ដុល្លារ ខណៈដែលភាគីម្ខាងទៀតទទួលបានពានមួយគ្រឿង និងទឹកប្រាក់ ២.០០០ ដុល្លារ។

ភាពអស្ចារ្យនៅតែបន្ត! កំពូលជើងឯក នឹងមានសុពលភាពរយៈពេលមួយឆ្នាំ ឬដល់ពេលមានការប្រកួតជាថ្មី ហើយខ្សែក្រវាត់នឹងត្រូវប្រគល់ត្រឡប់មកកម្មវិធីវិញ។ កំពូលជើងឯក នឹងត្រូវបានឆ្លាក់ឈ្មោះនៅលើខ្សែក្រវាត់នេះដើម្បីជាការផ្តល់កិត្តិយសឱ្យសមនឹងងារជា “កំពូលជើងឯក” នេះ។ មិនខុសពីពេលកន្លងមក ដើម្បីបន្តលើកតម្កើង និងផ្សព្វផ្សាយកីឡាគុនខ្មែរទៅដល់អ្នកគាំទ្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោក គោជល់ តែងតែដាក់បញ្ចូលនូវការប្រកួតមិត្តភាព ដែលមិនត្រឹមតែសម្រាប់ការទស្សនារបស់អ្នកគាំទ្រប៉ុណ្ណោះទេ តែក៏ដើម្បីផ្តល់ការគាំទ្រដល់កីឡាករដែលមានស្មារតីប្រយុទ្ធឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ ដើម្បីឲ្យពួកគេមានឱកាសបង្ហាញសមត្ថភាព តាមរយៈកម្មវិធីប្រដាល់គុនខ្មែររបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ក្រោមកិច្ចសហការយ៉ាងរឹងមាំជាមួយសហព័ន្ធគុនខ្មែរ។

សូមតាមដានទស្សនាគាំទ្រកម្មវិធីប្រដាល់ដ៏កក្រើកបំផុតនៅកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃ ៣ មេសា ២០២១ តទៅ។ គ្រប់ការប្រកួតទាំងអស់នឹងត្រូវផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ ស៊ីអិនស៊ី និងហ្វេសប៊ុកផ្លូវការ Red Bull Cambodia ចាប់ពីម៉ោង ៦ ល្ងាចតទៅ! ក្រៅពីការប្រកួតដ៏កក្រើក ភេសជ្ជៈប៉ូវកម្លាំង គោជល់ ក៏នាំមកនូវរង្វាន់មិនធម្មតាផងដែរ! ក្រុមហ៊ុននឹងផ្សាយផ្ទាល់អំពីការចាប់លេខសំណាងនៅថ្ងៃសុក្រ ២ មេសា ២០២១។ អ្នកមានលេខសំណាង ៨ខ្ទង់ នឹងឈ្នះទឹកប្រាក់រហូតដល់ ១០.០០០ ដុល្លារ។ លើសពីនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្ថែមនូវឱកាសឈ្នះរង្វាន់សម្រាប់អ្នកដែលមានលេខសំណាង ២ខ្ទង់ ដែលនឹងឈ្នះទឹកប្រាក់ ១ ដុល្លារ ពីការចាប់លេខសំណាងលើកទីមួយនៅថ្ងៃ ២ មេសា ២០២១ ហើយអ្នកឈ្នះអាចបើករង្វាន់ពីហាងណាមួយដែលមានលក់ភេសជ្ជៈប៉ូវកម្លាំងគោជល់ រហូតដល់ថ្ងៃ ៣០ មេសា ២០២១!!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


