កីឡា
កម្មវិធីហ្វឹកហាត់បាល់ទាត់ សម្រាប់កូនៗក្នុងឱកាសសម្រាកពីការសិក្សា
ក្រុមបណ្តុះបណ្តាលបាល់ទាត់ Elite Soccer Coaching Cambodia នឹងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហាត់ដល់យុវជន បន្ទាប់ពីសម្រាកពីការសិក្សានៅឆ្នាំ២០២៥។

លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា ដើម្បីឲ្យយុវជន សិស្សានុសិស្ស និងកូនៗរបស់លោកបន្តសកម្មភាព និងរីករាយក្នុងពេលសម្រាកពីការសិក្សា លោកអ្នកអាចនាំកូនៗរបស់លោកអ្នកចូលហ្វឹកហាត់ និងលេងបាល់ទាត់ជាមួយអ្នកជំនាញបាល់ទាត់ពិតប្រាកដ។ ពួកគាត់នឹងទទួលបានការបណ្តុះបណ្តាលប្រកបដោយបច្ចេកទេសច្បាស់លាស់។ កូនៗរបស់លោកអ្នកនឹងទទួលអារម្មណ៍ ស្មារតីសប្បាយរីករាយនៅទីលាន ជាមួយមិត្តភក្តិ និងបង្កើតពេលវេលាសម្រាកពីការសិក្សាប្រកបដោយភាពវិជ្ជមាន។
កាលបរិច្ឆេទនៃការហ្វឹកហាត់
-ពីថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីថ្ងៃ ៩ ខែមិថុនា ដល់់ ទី១ ខែសីហា ឆ្នាំ ២០២៥ នៅទីលាន DIB Club កោះពេជ្រ
-អាយុ ៥-៧ ឆ្នាំ និង អាយុ ៨-៨ ឆ្នាំ ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១០:០០នាទីព្រឹក
-អាយុ ១១-១៣ ឆ្នាំ និង ១៤-១៦ ឆ្នាំ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១១:៣០នាទីព្រឹក

ការហ្វឹកហាត់នេះ មួយសប្តាហ៍តម្លៃ៥៥ដុល្លារ ឬ១២ដុល្លារមួយពេល។ វាជាសកម្មភាពដ៏ល្អឥតខ្ចោះសម្រាប់កូនៗក្នុងរដូវក្តៅនេះដែលជាពេលវេលាដ៏ល្អឥតខ្ចោះ ដោយធ្វើឲ្យកូនៗរបស់លោកអ្នកឃ្លាតឆ្ងាយពីការមើលទូរសព្ទ។ សូមបញ្ជាក់ថា ចំនួនមានកំណត់ អ្នកចុះឈ្មោះកាន់តែលឿន ទទួលបានឱកាសមុន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


