កីឡា
ស៊ីហ្គេម ឆ្នាំ២០២៣៖ សូហ្វតិន្នីសឈ្នះមេដាយ ៨គ្រឿង ប៉ុន្តែឆ្នាំនេះថៃមិនដាក់ឲ្យប្រកួតទេ
ជារឿងសោកស្ដាយ និងបាត់បង់កំណើនមេដាយរបស់កម្ពុជាផងដែរដែលប្រភេទកីឡាសូហ្វតិន្នីសត្រូវបានម្ចាស់ផ្ទះថៃមិនដាក់ឲ្យប្រកួតនៅស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ក្នុងចំណោមទាំង ៥០ប្រភេទកីឡានោះទេ។

ការប្រកួតកន្លងទៅ
គ្រូកីឡាសូហ្វតិន្នីសជើងចាស់លោក យី សារិន ពិតជាសោកស្ដាយជាខ្លាំងដែលម្ចាស់ផ្ទះថៃមិនដាក់ប្រភេទកីឡាមួយនេះឲ្យប្រកួតប្រជែងនៅស៊ីហ្គេម ខែធ្នូ ឆ្នាំ២០២៥ នេះ។ កីឡាមួយនេះជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា និងបានរួមចំណែករកមេដាយបានជាច្រើនគ្រឿនរុញឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី៤ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលធ្វើនៅកម្ពុជាកន្លងទៅ។

ការប្រកួតកន្លងទៅ
លោក យី សារិន បន្ថែមទៀតថា កម្ពុជាគឺសង្ឃឹមខ្ពស់ក្នុងការដណ្ដើមមេដាយបានច្រើនប្រសិនបើភាគីម្ចាស់ផ្ទះថៃដាក់បញ្ជូលកីឡាសូហ្វតេន្នីសនេះ។ ប៉ុន្តែដោយសារបញ្ហាផ្ទៃក្នុងថៃទើបមិនដាក់កីឡាមួយនេះឲ្យលេងលោកពិតជាស្ដាយខ្លាំង ព្រោះកីឡាករ កីឡាការិនីកម្ពុជាពោពេញដោយសមត្ថភាពល្អ។

លោក យី សារិន (ខាងស្ដាំ)
បញ្ជាក់ដែរថា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅឯប្រទេសថៃ ដែលមាន ៥០ ប្រភេទកីឡាត្រូវប្រកួតប្រជែងនេះមិនមានប្រភេទកីឡាសូហ្វតិន្នីសនោះទេ។ កាលស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះកាលនោះប្រភេទកីឡាសូហ្វតិន្នីសនេះឈ្នះមេដាយសរុប ៨គ្រឿង មាស២ ប្រាក់៤ សំរឹទ្ធ២។ ការឈ្នះមេដាយរបស់សូហ្វតិន្នីសនេះជួយឲ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ នៅស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៣៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


