កីឡា
ឆាន ឈាវហួយ លេង ៥វិញ្ញាសាឈ្នះមេដាយទាំង ៥ ជាប់ជាកីឡាការិនីឆ្នើមប្រចាំកម្មវិធីនៅប្រទេសឥណ្ឌា
កីឡាការិនីឆ្នើមរបស់កម្ពុជាលើប្រភេទកីឡាសូហ្វតិន្នីស ឆាន ឈាវហួយ លេងលើ ៥វិញ្ញាសាឈ្នះមេដាយ ៥គ្រឿង និងជាប់ជាកីឡាការិនីឆ្នើមទទួលពានមួយទៀតបន្ថែមក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី លើកទី២ ឆ្នាំ២០២៦ (The 2nd Asian Junior Soft Tennis Championship 2026) ដែលធ្វើនៅឯប្រទេសឥណ្ឌា។

កីឡាការិនី ឆាយ ឈាវហួយ
លោក យី សារិន ដែលជាគ្រូបង្វឹកកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា ក្រុមយុវជនកម្ពុជាបានប្រកួតឈ្នះមេដាយសរុប ៥គ្រឿងក្នុងការប្រកួតនៅឯប្រទេសឥណ្ឌានេះ។ ដោយសារតែមានការភ្លាត់ស្នៀតបន្តិចទើបធ្វើឲ្យកម្ពុជាមិនអាចដណ្ដើមមេដាយមាសបាននៅវគ្គផ្ដាច់ព្រ័ត្រ។

កីឡាការិនី ឆាយ ឈាវហួយ

លោក យី សារិន
គ្រូបង្វឹកជើងចាស់រូបនេះលើកឡើងទៀតថា ការឈ្នះពានរង្វាន់ឆ្នើមប្រចាំកម្មវិធីរបស់កីឡាការិនី ឆាយ ឈាវហួយ នេះជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរ។ កត្តាដែលនាំឲ្យរូបគេឈ្នះពានឆ្នើមនេះដោយសារតែ ឈាវហ៊ួយ ប្រកួតដោយស្មារតីមោះមុតមិនញញើតក្នុងការប្រកួត តស៊ូព្យាយាម អំណត់អត់ធ្មត់ និងប្រកួតដោយបច្ចេកទេស និងវាយសម្រុកខ្លាំង ការដាក់សម្ពាធទៅលើដៃគូជាច្រើនដងជាដើម។

ក្រុមយុវជនសូហ្វតិន្នីសកម្ពុជា
បញ្ជាក់ដែរថា មេដាយដែលកីឡាការិនី ឆាន ឈាវហួយ ឈ្នះទាំង ៥វិញ្ញាសារមានដូចជា
– កីឡាការិនី ឆាន ឈាវហួយ ឈ្នះមេដាយប្រាក់ ១គ្រឿង (វិញ្ញាសាវាយឯកត្តជនយុវនារីអាយុក្រោម ១៨ឆ្នាំ)
– កីឡាការិនី ឆាន ឈាវហួយ យ៉ន ឈុនលាភ ហ៊ីម ដារ៉ាពេជ្រ ទីម ច័ន្ទកក្កដា ឃុន ចន្ទរ៉ូសិកា និង ឈន ច័ន្ទកញ្ញា ឈ្នះមេដាយប្រាក់ ១គ្រឿង (វិញ្ញាសាវាយក្រុមចម្រុះ បុរស-នារី)
– កីឡាការិនី ឆាន ឈាវហួយ និង ឃុន ចន្ទរ៉ូសិកា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសាវាយគូយុវនារីក្រោម ២១ឆ្នាំ)
– កីឡាការិនី ឆាន ឈាវហួយ និងកីឡាការិនី ឈន ច័ន្ទកញ្ញា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសាវាយគូយុវនារីអាយុក្រោម ១៨ឆ្នាំ)
– កីឡាការិនី ឆាន ឈាវហួយ ឃុន ចន្ទរ៉ូសិកា និងកីឡាការិនី ឈន ច័ន្ទកញ្ញា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសាវាយក្រុមនារី)
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីលើកទី២ (The 2nd Asian Junior Soft Tennis Championship 2026) នៅឯប្រទេសឥណ្ឌា នេះធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ ៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមយុវជនសូហ្វតិន្នីសកម្ពុជាបានវិលត្រឡប់មកដល់មាតុភូមិវិញហើយកាលពីព្រឹកថ្ងៃទី១១ កុមុម្ភៈ ឆ្នាំ២០២៦ ៕


ទិដ្ឋភាពមកដល់កម្ពុជាវិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


